ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់

ខេត្តកំពង់ឆ្នាំង មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនិតិជននៃស្នងការស្ថាននគរបាលខេត្តកំពង់ឆ្នាំងបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ហាងផឹកស៊ី  ចំនួន៤នាក់ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ៧ខែមិថុនាឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាប ហាងផឹកស៊ីបង្កប់សេវារកស៊ីផ្លូវភេទ ចំនួន ៣ ហាង ឃាត់ខ្លួនមនុស្ស ២៧ នាក់ កាលពីរាត្រីថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២៤ថ្មីៗនេះ។

មន្ត្រីការិយាល័យប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិកជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយរូបបានប្រាប់ថា កិច្ចប្រតិបត្តិការបង្ក្រាបហាងផឹកស៊ីចំនួន ៣កន្លែងបានធ្វើឡើងកាលពីយប់ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២៤នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិជន្កាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ កិច្ចប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក កែវ រ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមានការសហការពីមន្ត្រីនគរបាលស្រុកសាមគ្គីមានជ័យផងដែរ។

ជាលទ្ធផលក្នុងការបង្ក្រាបគឺបានឃាត់ខ្លួនមនុស្សចំនួន ២៧នាក់ ក្នុងនោះ៤នាក់ជាថៅកែហាងនិង ២៣ នាក់ជានារីរងគ្រោះ។

ចំពោះហាងដែលបានចុះឃាត់មានទី១យីហោគោដុត 99 រកឃើញទឹករំអិល ៣៤ បញ្ចប់ ស្រោមអនាម័យប្រើរួច១កញ្ចប់ ស្រោមអាណាម័យមិនទាន់ប្រើ១កញ្ចប់ ទូរសព្ទដៃ ៧ គ្រឿង សៀវភៅគិតបញ្ជី១ក្បាលនិងឃាត់មនុស្សស្រីចំនួន ១០ នាក់។ទី២ យីហោ ហេងហេង 7777 រកឃើញស្រោមអនាម័យប្រើរួច ១៦ស្រោមស្រោមអនាម័យហែករួច ២១ ស្រោមនិងស្រោមថ្មីមិនទាន់ហែក ១២ ស្រោម ទូរសព្ទដៃ ១៥ គ្រឿង បារីអេឡិចត្រូនិច ៥ដើម ឧបករណ៍ជក់គ្រឿងញៀនមួយមានបំពង់បឺត ២ដើមនិងឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ប្រុស១នាក់)។ ហាងទី៣យីហោជូអ៊ី 168 រកឃើញបារីអេឡិចត្រូនិច១ដើម ទូរសព្ទដៃ ៤ គ្រឿងឃាត់ខ្លួនមនុស្សស្រីចំនួន ៤ នាក់។

ប្រភពបន្តថាក្រោយការសាកសួររយៈពេល ២ សម្រេចបញ្ជូនថៅកែហាងចំនួន 4 នាក់ទៅកាន់តុលាការចំណែកឯនារីរងគ្រោះចំនួន ២៣ នាក់បានបញ្ជូនទៅមន្ទីរសង្គមកិច្ចតាមនីតិវិធី។

លោកស្រី  ប្រធានការិយាល័យ ស្តាសម្បទា នៃមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាចំពោះនារី ២៣នាក់ដែលខាងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជននៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនមកគឺខាងការិយាល័យបានរៀបចំបញ្ជូន នារី១១ នាក់ទៅអង្គការមេត្រីអន្តរជាតិ ដើម្បីបណ្ដុះបណ្ដាលជំនាញ សម្រាប់អនាគត ដែលពួកគេមានអាយុពី ១៥ដល់១៧ ឆ្នាំ និង នារី១២ នាក់ទៀតដែលមានអាយុ ច្រើនជាងនេះ បានឲ្យវិលត្រឡប់ទៅផ្ទះវិញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានារីទាំងនោះសុទ្ធតែមកពីខេត្តផ្សេងៗដែលមកជួយលក់ដូរក្នុងហាងហើយរង់ចាំបម្រើសេវាផ្លូវភេទ ។ចំណែកហាង នៅទី នោះល្បីយូរហើយពុំដែលមានការបង្ក្រាបម្ដងណាឡើយ។ទើបតែនៅពេលនេះដោយសារតែការល្បីល្បាញខ្លាំងពេក ដែលនាំឲ្យខូចឈ្មោះខេត្តកំពង់ឆ្នាំងទើបសមត្ថកិច្ចចុះបង្ក្រាបតែម្ដង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com