ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ

ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ

ព្រះវិហារ៖ ដើមឈើរាប់រយដើម មានគគី ផ្ចឹក ឈើទាល ដែលមានអាយុកាលរាប់រយឆ្នាំមុខកាត់១២០ទៅ១៣០កំពស់៨ម៉ែត្រទៅ១៥ម៉ែត្រឥឡូវត្រូវបានគេកាប់យកមកធ្វើជាសសរព្រះវិហារដើម្បីបំរើដល់វិស័យព្រះពុទ្ធសាសនា ក្នុងវត្តប្រាសាទគោកបេង  ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ។

តែអ្វីគួរឱ្យកត់សម្គាល់នោះគឺប្រជាពលរដ្ឋពុទ្ធបរិស័ទក៏ដូចជាអង្គការសង្គមស៊ីវិល បានលើកជាសំណួរមកអង្គភាពសារព័ត៌មានយើងថាចុះព្រះវិហារវត្តគោគបេងបានកសាងឡើងធ្វើរឲ្យមជ្ឈដ្ឋាននាៗព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងមជ្ឈដ្ឋានមួយចំនួនទៀតដែលបានរិះគន់ទៅលើការកសាងព្រះវិហារដែលប្រើប្រាស់ដោយសសរឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំមកម៉្លេះ ។

យើងងាកទៅមើលបញ្ហាការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើដែលរាជរដ្ឋាភិបាលតែងតែបានដាក់បទបញ្ជាឲ្យមន្ត្រីនៅក្រោមឱវាទជួយរក្សាការពារធនធានធម្មជាតិតាំងពីដូនតាមកទុកជាសម្បត្តិរបស់រដ្ឋ និងជាព្រៃអភិរក្ស ព្រៃសហគមន៍ដោយរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិបង្កើតជាសហគមន៍ឲ្យជួយថែរក្សា។

ផ្ទុយទៅវិញការកសាងព្រះវិហារវត្តប្រាសាទគោកបេងនេះ កំពុងតែប្រើប្រាស់សសរដើមឈើធំៗចំនួន៥០០  សសរ និងដើមឈឺធំៗមួយចំនួនទៀតដែលត្រូវយកមកធ្វើជាគ្រឿង សម្រាប់កសាងព្រះវិហារមួយនេះសរុបមកតើការកសាងព្រះវិហារមួយនេះតែត្រូវចំណាយដើមឈើធំៗអស់ចំនួនប៉ុន្មានទើបគ្រប់គ្រាន់?តើនេះគឺជាការរួមចំណែកការពារធនធានធម្មជាតិដែរឬទេ ហាក់បីដូចជាការដឹកនាំកសាងគិតសមិទ្ទិផលអស្ចាណាស់ហើយ ក៏ប៉ុន្តែមានភាពប៉ះពាល់ដល់ធនធានធម្មជាតិ ហើយវាហាក់បីដឹកនាំពុទ្ធបរិសទ្ធច្រាសះថ្លាចូលរួមបំផ្លាញព្រៃឈើនិងសម្បាត្តិធនធានធម្មជាតិផងដែរ?មជ្ឈដ្ឋានមួយចំនួនក៏បានដាក់សំណួរមកអង្គភាពសារព័ត៌មានយើងថា ការកសាងព្រះវិហារមួយនេះហេតុអ្វីក៏ត្រូវការឈើធំៗយកមកកសាងបែបនេះទៅវិញចុះហេតុអ្វីមិនកសាងជាថ្មឬក៏ជាបេតុងដែលកសាងដូចព្រះវិហារដទៃទៀតដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទាំងមូលដែលការកសាងឡើងដោយប្រើប្រាស់ស៊ីម៉ង់គ្រោះនិងខ្សាច់ដែកចម្លែកតែព្រះវិហារ វត្តប្រាសាទគោកបេងមួយនេះបានធ្វើឲ្យមជ្ឈដ្ឋាននាៗកំពង់តែដាក់ការសង្ស័យទៅលើការរួមចំណែកកាប់បំផ្លាញធនធានធម្មជាតិព្រៃឈើ ដែលមានអាយុកាលរាប់រយឆ្នាំមកម្ល៉េះ ហេតុនេះហើយទើបប្រជាពលរដ្ឋនិងមន្ត្រីក្រៅរដ្ឋាភិបាលក៏ស្នើសុំទៅដល់លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានព្រះវិហារ លោក  គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាជួយពិចារណាក្នុងការកសាងព្រះវិហារដោយប្រើប្រាស់ឈើព្រៃដែលមានអាយុកាលរាប់រយឆ្នាំមកម្ល៉េះនិងស្នើសុំទៅដល់រាជរដ្ឋាភិបាលជួយពិចារណាក្នុងការកាប់បំផ្លាញព្រៃអភិរក្សក៏ដូចព្រៃសហគមន៍ក្នុងដែនជំរកសត្វព្រៃព្រះរកាដែលគ្រប់គ្រងដោយព្រះរាជក្រិត។

សូមបញ្ជាក់ថា ដើមឈើទាំងអស់នេះត្រូវបានកាប់និងដឹកជញ្ជូនមកដំកល់ទុកក្នុងវត្តប្រាសាទគោកបេង តាំងពីឆ្នាំ២០១៥/២០១៦មកម្លេះ៕ (សហការី)

Filed in: ទំព័រដើម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com