ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ចុមស្ងាត់ៗ៖លោកផ្កាយ១យោធាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េងដែលដកកាំភ្លើងវាយក្បាលសន្តិសុខរបួសធ្ងន់ត្រូវតុលាការដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំ!

ចុមស្ងាត់ៗ៖លោកផ្កាយ១យោធាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េងដែលដកកាំភ្លើងវាយក្បាលសន្តិសុខរបួសធ្ងន់ត្រូវតុលាការដោះលែងឲ្យមានសេរីភាពនៅក្រៅឃុំ!

(កណ្តាល)៖ លោកយោធាផ្កាយម្នាក់ឈ្មោះ ហេង គាហុង ម្ចាស់«មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង » នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដែលបានដកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវតុលាការខេត្តកណ្ដាល ចេញដីកាដោះលែងឲ្យនៅក្រៅឃុំ ក្រោយជននេះជាប់ពន្ធនាគារ រយៈពេលមិនដល់១ខែ..!។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
បានសម្រេចឃុំខ្លួនមន្រ្តីយោធារូបនេះ ដាក់ពន្ធនាគារក្រោយត្រូវបានចាប់ខ្លួនរឿងហិង្សាខាងលើ ក្រោមសំឡេងរិៈគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម។

ចំពោះការដោះលែងនេះ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា៖ លោកមិនទាន់ដឹងច្បាស់ពីព័ត៌មាននេះនៅឡើយទេ រង់ចាំឆែកមើលសិន។

ដោយឡែកលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មានថា៖ មន្រ្តីយោធារូបនេះត្រូវបានតុលាការដោះលែង តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មកម្ល៉េះ។

សូមរម្លឹកថា៖ មន្រ្តីយោធាពាក់ផ្កាយ១លើស្មារូបនេះ ត្រូវបានចោទប្រកាន់ពីបទ«ប្រើប្រាស់អាវុធគ្មានខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ។

ដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ក្រោយរូបគេជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាលផងដែរនោះ បានដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកហូរឈាមកាលពីថ្ងៃទី៤ ខែមករា ដោយសារតែរឿងបាត់ស្បែកជើង។

ជនរងគ្រោះនៅក្នុងអំពើហិង្សានេះមានឈ្មោះ ច្រឹក ស៊ីណា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដើមចមដែលនាំឲ្យ មន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ ត្រូវបានស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ថា៖ ផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ។
ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។

នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង។
នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរ ជនរងគ្រោះថា៖ ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ?។

ជនរងគ្រោះឆ្លើយថា៖ គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួស ខណៈនោះមានគេខ្ចីលុយពីជនរងគ្រោះចំនួន ៣០០០រៀល ។

ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀលទៅ បន្ទាប់មកមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។

លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កចំនួនមួយគូ ។
ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិក របស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។

រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ ។
និងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។

បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។

លុះដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង ១០ព្រឹកជនសង្ស័យបានណាត់ ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិក តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិៈឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។

រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិក មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។

លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិកវិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយកទាញកាំភ្លើងខ្លីពីចង្កេះខោមក។

វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិកបាត់ទៅ។

បន្ទាប់មកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួសនឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា៖ ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ។
ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។

ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ។

ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានធ្ងន់ធ្ងរបំផុត។
មិនសមណាតុលាការដោះលែងជនត្រូវចោទអោយនៅក្រៅឃុំ លឿនបែបនេះសោះ..?៕ចាន់មុនី

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com