ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ផ្ដិតមេដៃក្លែងក្លាយផ្ទេរកម្មសិទ្ធលក់ដីខ្យល់ជាង១លានដុល្លាររួចវេចលុយរត់គេចបាត់!

ផ្ដិតមេដៃក្លែងក្លាយផ្ទេរកម្មសិទ្ធលក់ដីខ្យល់ជាង១លានដុល្លាររួចវេចលុយរត់គេចបាត់!

(ភ្នំពេញ)៖ អ្នកគួកជេរដីម្នាក់រួមនិងបក្ខពួកច្រើននាក់! ត្រូវបានជនរងគ្រោះជាម្ចាស់លុយ អះអាងថា៖ បាន(ឆបោក)លុយពីខ្លួនប្រមាណជាង០១លានដុល្លារ។
ក្រោមរូបភាពលក់ដីខ្យល់ ចំនួន២៧ហិកតា នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ដោយធ្វើលិខិតផ្ទេរកម្មសិទ្ធក្លែងបន្លំមេដៃ និងបានបង់ពន្ធប្រថាប់ត្រាទៀតផង ចុងក្រោយជនរងគ្រោះប្រគល់លុយឱ្យគ្រប់ចំនួន ស្រាប់តែម្ចាស់ដីដើម ចេញមុខអះអាងថា៖ ខ្លួនមិនបានលក់ដីទេ ហើយក៍ពុំបានទទួលលុយអ្វីដែរ!។

ពោលគឺ លុយនៅលើដៃឈ្មួញកណ្ដាល អ្នកគួកជេរដីតែម្ដង ខណៈក្រោយមានប្រតិកម្ម អ្នកគួកជេរដីរូបនោះ បានវេចលុយរត់គេចខ្លួនបាត់ស្រមោល!។

ជនរងគ្រោះបានថ្លែងប្រាប់ថា៖ជន(ឆបោក)ឈ្មោះ ឃី ម៉ានិត ភេទប្រុសអាយុអាយុ៣៧ឆ្នាំ នៅផ្ទះលេខ១៤២A ផ្លូវលេខ១៤៦ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដើមចមដំបូង កាលពីអំឡុង ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត ដែលជាឈ្មួញកណ្ដាល ឬ(ហៅថាអ្នកគួកជេរដីរៀបដី)។

បានទទួលលុយពីខ្លួន ជាបន្តបន្ទាប់ ចំនួន៤ទៅ៥លើក មានកុងត្រាលក្ខខណ្ឌ ត្រឹមត្រូវសរុបជាង០១លានដុល្លារ។

ដោយថា៖ យកលុយទៅប្រមូលទិញដីស្រែប្រាំង ពីពលរដ្ឋចំនួន២៧ហិកតា ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្ទេរកម្មសិទ្ធឱ្យមកជនរងគ្រោះ ។
លុះដល់អំឡុង ខែកក្ដដា ឆ្នាំ២០២០ ឈ្មោះ ឃី ម៉ានិត បានរត់ការផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា រួចរាល់ មកអោយជនរងគ្រោះប្រាកដមែន!។

ខណៈនោះជនរងគ្រោះ ក៍បានប្រគល់លុយបង្គ្រប់ឱ្យជនសង្ស័យឈ្មោះ ឃី ម៉ានិត គ្រប់ចំនួន ដើម្បីយកដីមកគ្រប់គ្រង!។

ប្រភពដដែលបន្តថា៖ ក្រោយកាន់កាប់ដីបានរយៈពេលជាង១ខែ.ស្រាប់តែម្ចាស់ដីដើម ។
ចេញមុខតវ៉ាថា៖ គាត់មិនបានលក់ដីនេះទេ ហើយក៍មិនបានទទួលលុយពីឈ្មោះ ឃី ម៉ានិត អ្វីដែរ..? ចំពោះស្នាមមេដៃនៅក្នុងលិខិតទិញលក់ដីនោះ គឺពុំមែនជាស្នាមមេដៃរបស់ខ្លួនឡើយ!។

បន្ទាប់មកក៍មានប្រតិកម្មស្រាវជ្រាវរកការពិត ខណៈ ឈ្មោះ ឃី ម៉ានិត បានយកលុយ រត់គេចខ្លួនបាត់ស្រមោល រីឯស្នាមមេដៃជា មេដៃក្លែងបន្លំ។

ទោះជាយ៉ាងណាក៍ដោយ៖ ជនរងគ្រោះជាម្ចាស់លុយ តាមរយៈសារព័រមានថា បានប្រកាសដាក់ឱសានវាទឱ្យជនសង្ស័យឈ្មោះ ឃី ម៉ានិត ជាជន(ឆបោក) ដែលកំពុងរត់គេចខ្លួន ។

ត្រូវចូលខ្លួនមកដោះស្រាយអោយបានមុនថ្ងៃទី២៤.០២.២០២១ បើមិនដូច្នេះទេ ខ្លួននិងប្ដឹងពីបទ(ឆបោក) ចាត់ការតាមច្បាប់មិនខាន..!៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com