ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្រុមហ៊ុន Google ប្រាប់អ្នកប្រើ Chrome គួរ Update បន្ទាន់ ដើម្បីចៀសវាងពីរឿងនេះ

ក្រុមហ៊ុន Google ប្រាប់អ្នកប្រើ Chrome គួរ Update បន្ទាន់ ដើម្បីចៀសវាងពីរឿងនេះ

CNA៖មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាព ដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយ​ស្រួល​ដែលអ្នកប្រើប្រាស់ មិនចាំបាច់ចំណាយពេលវេលា និងតាមដានក្នុងការធ្វើបច្ចុប្បន្នភាព ដោយ​ខ្លួន​ឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវ បានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព កម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។

ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះ គឺមានការប៉ះពាល់ ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិត ទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូច កំពុងតែប្រើភាពចន្លោះប្រហោងនេះ ដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់ គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា គេនឹងបង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងការវាយប្រហារ នៅពេលដែលអ្នកប្រើប្រាស់ភាគច្រើន បានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ដូច្នេះ​ដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក លោកអ្នកធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ ដើម្បីចៀសវាងពីការវាយប្រហារ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com