ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មេដឹកនាំយោធាមីយ៉ាន់ម៉ាថ្លែងសុន្ទរកថាថ្នាក់ជាតិលើកដំបូងចាប់តាំងពីរដ្ឋប្រហារ!

មេដឹកនាំយោធាមីយ៉ាន់ម៉ាថ្លែងសុន្ទរកថាថ្នាក់ជាតិលើកដំបូងចាប់តាំងពីរដ្ឋប្រហារ!

CNA៖មេដឹកនាំរបបយោធាប្រទេសមីយ៉ាន់ម៉ានៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១ បានអំពាវនាវដល់សាធារណជន ឱ្យផ្តល់អាទិភាពដល់អង្គហេតុជាជាងអារម្មណ៍ ហើយបាននិយាយថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងដោយសេរីនៅពេលឆាប់ៗនេះ និងផ្តល់អំណាចដល់គណបក្សដែលឈ្នះ ខណៈការតវ៉ាប្រឆាំងរដ្ឋប្រហារបានកើតឡើងនៅទូទាំងប្រទេស។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីសមរម្យនឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស និងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្តឲ្យមកវិនិយោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល។

ជាមួយគ្នានោះ លោកបានបញ្ជាក់ជាថ្មីថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេមើលរំលង ហើយលោកគូសបញ្ជាក់ថា គ្មានអង្គការណាមួយ អាចនៅខាងលើច្បាប់ឡើយ។ ទោះជាយ៉ាងណា លោកមិនបានរំលឹកអំពីលោកស្រីអ៊ុងសាន ស៊ូជី ទេ។

សូមជម្រាបថា នៅថ្ងៃចន្ទម្សិលមិញប្រជាជនមីយ៉ាន់ម៉ា បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយការទទូច និងទាមទារឲ្យយោធាដោះលែងលោកស្រី អ៊ុង សាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ទន្ទឹមនោះ ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឱ្យមនុស្សចូលរួមធ្វើបាតុកម្មតវ៉ាកានើតែច្រើនបន្ថែមទៀត បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានចូលរួមបាតុកម្មនៅចុងសប្តាហ៍ប្រឆាំងនឹងរដ្ឋប្រហារ។

ឆ្លើយតបនឹងស្ថានការណ៍នេះ យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតាមទីក្រុងធំៗរបស់ខ្លួន។ ច្បាប់នេះនឹងគ្របដណ្តប់លើក្រុងចំនួន ៧ នៃទីក្រុងម៉ាន់ដាឡេ ដោយហាមឃាត់មិនឲ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានគ្នាលើសពី ៥នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com