ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

យោធាវាយឆ្មក់ចូលកម្ទេចទីស្នាក់ការគណបក្សNLDរបស់លោកស្រីអ៊ុងសានស៊ូជីទាំងយប់!

យោធាវាយឆ្មក់ចូលកម្ទេចទីស្នាក់ការគណបក្សNLDរបស់លោកស្រីអ៊ុងសានស៊ូជីទាំងយប់!

CNA៖យោធាបានវាយឆ្មក់ចូលទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីយប់ថ្ងៃអង្គារទី៩ ខែកុម្ភៈម្សិលមិញនេះ។

ការវាយប្រហារចុងក្រោយលើភាពជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានកើតឡើងចំពេលកំហឹងពលរដ្ឋចំពោះការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយពួកឧត្តមសេនីយ៍បានជំរុញឲ្យប្រជាជនរាប់សែននាក់ចេញតវ៉ាតាមផ្លូវ ផ្គើនបម្រាមរបស់រដ្ឋាភិបាលយោធាប្រឆាំងនឹងការប្រមូលផ្តុំគ្នា។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានប្រកាសនៅលើទំព័រ Facebook រប​ស់ខ្លួនថា “មេដឹកនាំផ្តាច់ការយោធា បានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ៩:៣០យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខ្លីរបស់គណបក្ស មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

សូមជម្រាបថា ការវាយឆ្មក់នេះបានកើតឡើងបន្ទាប់ពីបាតុកម្មបានឈានចូលថ្ងៃទី៤កាលពីថ្ងៃអង្គារ ដោយប៉ូលិសបានប្រើកាណុងបាញ់ទឹកនៅតាមទីក្រុងជាច្រើន ហើយបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ានៅរដ្ឋធានីណៃពិដោ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅ Mandalay។

ការប្រមូលផ្តុំគ្នានេះបានកើតឡើង បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលយោធាថា នឹងចាត់វិធានការប្រឆាំងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាព និងការហាមឃាត់ថ្មីលើការប្រមូលផ្តុំមនុស្សច្រើនជាងប្រាំនាក់ក៏ដោយ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com