ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចបើកដៃឲ្យឈ្មួញរថយន្តទំនើបពីរគ្រឿងដឹកឈើប្រណិតខុសច្បាប់កក្រើកស្រុកអូររាំង!

សមត្ថកិច្ចបើកដៃឲ្យឈ្មួញរថយន្តទំនើបពីរគ្រឿងដឹកឈើប្រណិតខុសច្បាប់កក្រើកស្រុកអូររាំង!

មណ្ឌលគិរី៖ ករណីបទល្មើសព្រៃឈើដ៏សម្បើមជាងគេមួយ ដែលឈ្មួញប្រើប្រាស់រថយន្តទំនើបពីរគ្រឿងម៉ាក់Tundra លួចដឹកឈើប្រណិតខុសច្បាប់ចេញ សឹងតែរាល់យប់ យ៉ាងកក្រើកនៅតាមបណ្តោយផ្លូវជាតិលេខ៧៦A ត្រង់ចំណុចភូមិម្ជូរអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

យោងតាមប្រភពពីលដ្ឋបានឲ្យដឹងថា មានរថយន្តទំនើបពីរគ្រឿងម៉ាកTundra ពណ៌សរ (មិនចាំស្លាកលេខ)លួចដឹកឈើប្រណិត(ប្រភេទឈើឃ្លុម)ខុសច្បាប់ចេញសឹងតែយប់ ជាពិសេសគឺយប់រំលងអាធ្រាត ត្រង់ចំណុចខាងលើយ៉ាងរំភើយដូចជាព្រឺរោមជាមួយសមត្ថកិច្ចមន្ត្រីជំនាញអ្វីសោះឡើយ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ចមន្ត្រីជំនាញ មានព្រោងព្រាង ទាំងកម្លាំងឈរយាមប្រចាំការតាមដងផ្លូវ តែហាក់ដូចមិនអើពើនឹងរថយន្តបទល្មើសខាងលើសោះ បែរទំនងជាឈរយាមការពារឲ្យឈ្មួញប្រព្រឹត្តិបទល្មើសខុសច្បាប់យ៉ាងរលូនទៅវិញ។

អាស្រ័យនេះ សូមស្នើដល់ក្រសួងពាក់ព័ន្ធមេត្តចុះមកត្រួតពិន្យមើលផង បើមិនដូច្នេះទេ ព្រៃឈើខ្មែរច្បាស់ជារលាយរលត់អស់ហើយទាន៕
#ចាន់មុនី

Filed in: រាយការណ៍ពិសេស, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com