ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ចុះសួរសុខទុក្ខកងកម្លាំងនគរបាលនិងយោធាការពារព្រំដែនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ !

ចុះសួរសុខទុក្ខកងកម្លាំងនគរបាលនិងយោធាការពារព្រំដែនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ !

មណ្ឌលគិរី៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងនគរបាល យោធាការពារព្រំដែន និងកងវិស្វកម្មស្ថាបនាក្រវ៉ាត់ព្រំដែន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណភាពទឹកដី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមព្រំដែននៃប្រទេសជិតខាង ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមព្រំដែននៃប្រទេសជិតខាង។

ឯកឧត្តម បានបញ្ជាក់ថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងវិស្វកម្មស្ថាបនារួចរាល់ប្រមាណពី ៦០ទៅ ៧០ភាគរយ ដែលនេះ គឺជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួលកងកម្លាំងឈរជើងការពារព្រំដែនងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ។

ឯកឧត្តម ស្វាយ សំអ៊ាង បន្ថែមថា ផ្លូវក្រវ៉ាត់ព្រំដែន មានទំហំ៨ម៉ែត្រ ប្រវែង៣១៤គីឡូម៉ែត្រ ដែលកំពុងលូនកាត់លាតសន្ធឹងតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លើទឹកដីខេត្តមណ្ឌលគិរី ចាប់ពីចំណុចព្រំប្រទល់ស្រុកកែវសីមា ឆ្លងកាត់ស្រុកអូររាំង នឹងបញ្ចប់ត្រឹមស្រុកកោះញែក គឺជាសក្ខីភាពថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ដែលជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដីនិងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់ បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ។

បើទោះបីជាកម្ពុជានៅមានការខ្វះខាតនូវធនធានមួយចំនួនក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជំរុញ ដល់ការងារការពារជាតិ ជាពិសេសការពារទឹកដី។

ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់បណ្តាកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់កងកម្លាំងនគរបាល កងកម្លាំងយោធាកាពារព្រំដែន និងកងវិស្វកម្មស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែន ដោយក្នុងមួយស្ថាប័នទទួលបាន ៖ អង្ករ ១៦បេ, មី ១២កេះធំ, ត្រីខ ០១កេះធំ, សម្ភារៈការពារកូវីដ-១៩ និងថ្នាំពេទ្យមួយចំនួន និងថវិកាក្នុងមួយប៉ុស្តិ៍ៗចំនួន ៥០ម៉ឺនរៀល សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩ផងដែរ ៕វ៉ាន់មុនី

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com