ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចចាប់បុរសម្នាក់ករណីចាប់រំលោភសេពសន្ធវៈកូនដើមជាច្រើនដង

សមត្ថកិច្ចចាប់បុរសម្នាក់ករណីចាប់រំលោភសេពសន្ធវៈកូនដើមជាច្រើនដង

កណ្តាល៖កម្លាំងនគរបាលចាប់ខ្លួនបុរសម្នាក់ជាឪពុកចុងបានចាប់រំលោភសេពសន្ថវៈកូនដើម ជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទ។ករណីចាប់ខ្លួននេះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ករណីចាប់រំលោភសេពសន្ថវៈនេះតាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០មកម្លេះនៅក្នុងផ្ទះជនរងគ្រោះ ។ ជនរងគ្រោះជាកូនដើម អាយុ១៦ជាសិស្ស ម្តាយបង្កើតឈ្មោះ ច.រ ស.ស អាយុ៣៦ឆ្នាំ បានលែងលះប្តីមុនមកយកប្តីក្រោយ។ចំណែកជនសង្ស័យជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់។

មន្ត្រីដដែលបានបន្តថា៖ ឪពុកម្តាយបង្កើតជនរងគ្រោះ បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ ជនរងគ្រោះជាកូនទី១។មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលាបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភនាងរហូតបានសម្រេចម្តង។បន្តបន្ទាប់មកទៀតរំលោភបានសម្រេចដល់ទៅ៨ដង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា៖ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន។ តែមិនបានចាប់រំលោភទេគឺដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com