ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចកំពុងស្រាវជ្រាវរកតៃកុងរថយន្តដែលបើកបុកម៉ូតូឱ្យមានអ្នកស្លាប់ម្នាក់នៅស្រុកឆ្លូង

សមត្ថកិច្ចកំពុងស្រាវជ្រាវរកតៃកុងរថយន្តដែលបើកបុកម៉ូតូឱ្យមានអ្នកស្លាប់ម្នាក់នៅស្រុកឆ្លូង

ក្រចេះ៖សមត្ថកិច្ចនគរបាលស្រុកឆ្លូងបានបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណម្នាក់ដែលបានបើកបុកអ្នកជិៈម៉ូតូម្នាក់ឱ្យស្លាប់រួចរត់គេចខ្លួនបាត់ ។

លោកវរសេនីយឯក ឆុង យូរ៉ាន់អធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ ២០២១កន្លងទៅ លើផ្លូវក្រាលកៅស៊ូលេខ371 ឆ្លូង-ក្រូចឆ្មារ រវាងរថយន្តបុកម៉ូតូ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

លោកអធិការបានបន្តថា៖មុនពេលកើតហេតុ គេឃើញរថយន្តបង្ករម៉ាកតូយូតា ពាក់ផ្លាកលេខ ភ្នំពេញ2B 9275 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ។មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ ដែលមានទិសដៅបញ្ច្រាស់គ្នា ម៉ាក វេវ គ្មានផ្លាកលេខ លេខតួ 570680 ។ អ្នកជិះម៉ូតូឈ្មោះ ជុ សារី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរអ៊ីស្លាមនៅ ភូមិពង្រ១ឃុំពង្រ ស្រុកឆ្លូងខេត្តក្រចេះ បានស្លាប់ ។

មូលហេតុដោយសារតែរថយន្តបង្កបើកបរមិនប្រកាន់ស្តាំ៕វ៉ាន់មុនី

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com