ត្បូងឃ្មុំ៖មន្ត្រីអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(CCF) បានឱ្យដឹងថា៖ ជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារមេមត់ ស្ថិតក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីដដែលបានបន្តថា៖ជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញាផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញត្រីបបែលងៀតមានផ្ទុកសារធាតុគីមីចំនួន ៣,៦គីឡួក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប.ខេត្តត្បូងឃ្មុំបានធ្វើកំណត់ហេតុដកហូតត្រីបបែលងៀតយក ដុតកម្ទេចចោលនៅពេលក្រោយ ៕