ត្បូងឃ្មុំ៖រថយន្តធុនធំបានបើកបុកគ្នាជាមួយម៉ូតូបណ្តាលឱ្យខាងម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ចំណែកអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់។ហេតុការណ៍នេះស្ថិតក្នុងភូមិស្រឡៅជ្រឹង ឃុំវាលម្លូរស្រុកពញាក្រែកកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២១។
មន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ នី ស ភេទប្រុសអាយុ ២៦ ឆ្នាំអ្នករងរបួលធ្ងន់ជាអ្នកបើកបរម៉ូតូឈ្មោះ អ៊ឹម សុខជាតិ ភេទប្រុស អាយុ ១៦ ឆ្នាំ
អ្នកទាំងពីរទីលំនៅភូមិកប្បាស ឃុំវាលម្លូរដែរ។ រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស លេខកំពង់ចាម 3A-6785 ។ក្រោយវាស់វែងនគរបាល បានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕