ព្រះវិហារ៖មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃបានចូលរួមសម្របសម្រួលលើការតាមដាននិងត្រួតពិនិត្យធនធានឃ្មុំព្រៃក្នុងដែនសហគមន៍ព្រៃឈើឆែបលិចស្ថិតក្នុងភូមិឆែលិចស្រុកឆែបខេត្តព្រះវិហារកាលពីថ្ងៃទី១៥ដល់ទី១៨ខែកុម្ភៈឆ្នាំ២០២១។
នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃបានឱ្យដឹងថា៖ការតាមដានបានកំណត់យកឡូត៍ចំនួន៣កន្លែងទំហំឡូត៍ទទឹង១០០ម៉ែត្របណ្តោយ១.០០០ម៉ែត្រដែលស្ថិតក្នុងព្រៃសហគមន៍ឆែបលិចជាតំបន់ដែលប្រជាពលរដ្ឋនិងប្រជាសហគមន៍តែងតែប្រមូលអនុផលព្រៃឈើទឹកឃ្មុំ។ជាលទ្ធផល៖ឡូត៍ទី១,តំបន់ព្រៃស្លឹកមិនបានជួបប្រទះសំបុក ឬបង្គងឃ្មុំទេ។២,ឡូត៍ទី២ តំបន់ប្រឡាយបេង បានជួប បង្គងឃ្មុំ ១បង្គង និងសំបុកឃ្មុំ ១សំបុក។៣,ឡូត៍៣ តំបន់ប្រឡាយតាតឹប បានជួប បង្គងឃ្មុំ ១បង្គង។
មន្ត្រីដដែលបានបន្តថា៖អ្នកចូលរួមសរុបចំនួន១៩នាក់ស្រ្តី២នាក់៖១.នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃម្នាក់,មន្រ្តីសាលាស្រុកឆែប២នាក់,មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានម្នាក់,មន្ត្រីការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានម្នាក់។
គណៈកម្មការនិងសមាជិកសហគមន៍ព្រៃឈើឆែបលិចចំនួន១០នាក់ស្រ្តី២នាក់,បុគ្គលិកអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTEPEP)ចំនួន៦នាក់។ការតាមដាននិងត្រួតពិនិត្យធនធានឃ្មុំព្រៃនេះគាំទ្រដោយទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក(USAID)គម្រោងកម្មវិធីព្រៃឡង់បៃតង (GPL) ដំណាក់កាលទី១៕