ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺដើម្បីពិភាក្សាអំពីស្ថានភាពតាមព្រំដែន និងការរៀបចំកម្លាំងនគរបាលការពារព្រំដែន និងពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន។ សម្ដេចក្រឡាហោមបានបន្ថែមថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន ចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ហើយសម្រាប់នគរបាលការពារនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបន្ត គឺមិនមែនត្រឹមតែដោះស្រាយបញ្ហានៅចំពោះមុខនោះទេ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានចាត់ទុកថា កងកម្លាំងនគរបាលការពារព្រំដែន ជាកម្លាំងឈរនៅជួរមុខជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ សម្ដេចក្រឡាហោម បានបន្តថា ការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន ជាកិត្តិយស និងជាមោទនភាពរបស់ក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត ផ្ដល់តួនាទីរួមជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី បន្ថែមពីលើភារកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស។ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់បន្តថា ដើម្បីឲ្យស្របតាមតួនាទីដ៏មានសារៈសំខាន់ និងតបតាមការទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធចាំបាច់រួមគ្នាគាំទ្រកងកម្លាំងនគរបាលការពារព្រំដែនឲ្យមានភាពរឹងមាំ ការតាំងចិត្តច្បាស់លាស់ ព្រមទាំងដោះស្រាយបញ្ហានានាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍ពីរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារព្រំដែន ដោយលើកឡើងថា ចំពោះការងារទប់ស្កាត់ជំងឺកូវីដ១៩ ក៏មានការពង្រាយកម្លាំងនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការគេចវេសរបស់ពលករដែលចូលមកកម្ពុជា ក៏ដូចជាពលករដែលបម្រុងចេញពីប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា សភាពការណ៍ និងការងារនៅតាមព្រំដែនមានភាពល្អប្រសើរ ជាពិសេស រក្សាបាននូវសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជិតស្និតជាមួយប្រទេសជិតខាង ហើយការរួមចំណែកក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com