ភ្នំពេញ៖ រថយន្តកុងតឺន័របើកលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកម៉ាស្ដានៅខាងមុខពេញទំហឹងបណ្ដាលឱ្យរថយន្តម៉ាស្តារងការខូចខ្ទេចមួយកំណាត់ក្រោយតែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ក្បែរផ្សារជម្ពូវ័នក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖រថយន្តស៊េរីទំនើបម៉ាក ម៉ាស្ដាពណ៌ ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AN-0439អ្នករួមដំណើរ២នាក់។លុះមកដល់មុខផ្សារជម្ពូវ័នស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ ផ្លាកលេខ ភ្នំពេញ 3C-2454 មកពីខាងក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តនៅខាងមុខពេញទំហឹងបណ្ដាលធ្វើឱ្យខូចខ្ទេចមួយកំណាត់ក្រោយ។
សមត្ថកិច្ច ជំនាញចរាចរណ៍ យករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕