កោះកុង៖កម្លាំងនគរបាល ក្រុងខេមរភូមិន្ទកាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១បានចាប់ស្រ្តីម្នាក់ពីបទលួចកាបូបមានលុយជាង៤ពាន់ដុល្លារនិងគ្រឿងអលង្ការមួយចំនួនក្រោយទទួលពាក្យបណ្តឹងពីស្ត្រីចំណាស់ម្នាក់។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១កន្លងទៅ។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ស្រ្តីម្ចាស់កាបូបឈ្មោះតាន់សារ៉ាន់ភេទស្រី អាយុ៨១ឆ្នាំមុខរបរលក់ដូរទីលំនៅភូមិ១ សង្កាត់ដងទង់ បានប្តឹងទៅ លើឈ្មោះ ជា សឿន ភេទស្រី អាយុ ៥៥ឆ្នាំ ដែលបានលួចកាបូបលុយ របស់ខ្លួន។នៅក្នុងកាបូបមាន លុយខែ្មរចំនួន ៤.០០០.០០០រៀល លុយដុល្លារចំនួន ៣.៣១០ ដុល្លារ,ក្រវិលចំនួន១គូ, ចិញ្ចៀន១វង់, និងខ្សែដៃលោហ:ធាតុពណ៌លឿង១ខ្សែ។
ក្រោយមកជនរងគ្រោះបានមកហៅចៅស្រីឱ្យមកឆែកមើលកាមេរាសុវត្តិភាព ទើបឃើញជនសង្ស័យពិតជាបានលួចកាបូបលុយរបស់ ដើមបណ្ដឹងពិតប្រាកដមែន ។បច្ចុប្បន្ន កម្លាំងនគរបាល បានចាប់ជនសង្ស័យ កសាងសុំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធី៕
0
ចាប់ស្រ្តីម្នាក់ពីបទលួចកាបូបមានលុយជាង៤ពាន់ដុល្លារនិងគ្រឿងអលង្ការ
Filed in: សន្តិសុខ សង្គម