ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រថយន្តដឹកទំនិញបើកជែងលើស្ពានអ្នកលឿង វ៉ាគេមិនផុត បួងចង្កូតមកវិញ បុករះរថយន្ត៣គ្រឿងទៀតរងការខូចខាត!

រថយន្តដឹកទំនិញបើកជែងលើស្ពានអ្នកលឿង វ៉ាគេមិនផុត បួងចង្កូតមកវិញ បុករះរថយន្ត៣គ្រឿងទៀតរងការខូចខាត!

(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធំដឹកទំនិញបណ្ដាលឱ្យរងការខូចខាតរថយន្តចំនួន៤គ្រឿង។

ហេតុការណ៍នេះបានកើតឡើង នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី ២០ ខែមិនាឆ្នាំ២០២១។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ មានរថយន្តធំដឹកទំនិញម៉ាកFuSo ពណ៌ខៀវស្លាកលេខតាកែវ3A.1040។
បើកបរដោយឈ្មោះ ចំរើន ដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយបើកក្នុងទិសដៅពីកើតទៅលិច ពីព្រៃវែងឆ្ពោះទៅភ្នំពេញ។

លុះមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសា រថយន្តនោះបានបើកឡើងជែង រថយន្តខាងមុខ។

តែមានឧបសគ្គ គឺមានរថយន្តធំទិសដៅបញ្ច្រស់គ្នាមកដល់ តៃកុងក៏បួងចង្កូតចូលមកវិញ។
ជ្រុលទៅបុក រថយន្តម៉ាកssang yongពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N8709។
បើកបរដោយឈ្មោះ ស៊ិន ណារ័ត្នភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។

ហើយបានបន្តទៅបុក រថយន្តម៉ាកSina ពណ៌ស កាមៃ បើកបរដោយឈ្មោះ ប្រាក់សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

នឹងបន្តបុករះ រថយន្តម៉ាក Priusពណ៌សស្លាកលេខភ្នំពេញ2AG5364
បើកបរដោយឈ្មោះ ស៊ឹម ម៉ារី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្ទឹងសន្តិភាពឃុំអ្នកលឿង ស្រុកពាមរកិ៍ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។

ករណីនេះបណ្ដាលឱ្យខូចខាតរថយន្ត០៤គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចសន្និដ្ឋានថា៖ ករណីនេះបង្កឡើងដោយរថយន្តធំស្លាកលេខ តាកែវ 3 A 1040 បើកបរមានការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ក្នុងកាវ៉ាជែងទើបបង្កគ្រោះថ្នាក់កើតឡើង៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com