ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្រុមជនដៃដល់លួចកាប់បុរស២នាក់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ក្រុមជនដៃដល់លួចកាប់បុរស២នាក់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ក្រុមជនដៃដល់មិនស្គាល់មុខបានលួចកាប់បុរស២នាក់បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ហើយក្រុមនេះបានរត់គេចខ្លួនបាត់អស់។ហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅម្តុំផ្ទះជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណកាលពីយប់ទី២១ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលការងារព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈីវ ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅនិងធ្វើការក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ប្រពន្ធឈ្មោះ យុង ណី អាយ៣០ឆ្នាំ។ចំណែកជនរងរបួសធ្ងន់ធ្ងរដោយសន្លប់អត់ដឹងខ្លួនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្តបានបន្តថា៖ ជនរងគ្រោះត្រូវជនដៃដល់កាប់បណ្តាលចំកញ្ចឹងកខាងក្រោយប្រវែងជាង១តឹក ទើបបណ្តាលឱ្យស្លាប់ក្បែរម៉ូតូ។ម្នាក់ទៀតកាប់ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់សន្លប់មិនទាន់ដឹងខ្លួននោះឡើយ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងថា៖ ករណីកាប់សម្លាប់គ្នាបណ្តាលឱ្យមានអ្នកស្លាប់ និងម្នាក់ទៀតរបួសធ្ងន់នេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែអាចដឹងព័ត៌មានខ្លះៗ ព្រោះជនរងគ្រោះមានគ្នា២ទៅ៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខបន្ទាយមានជ័យ 1T.4518 ចូលក្នុងផ្ទះជួល ក៏ស្រាប់តែត្រូវបានជនដៃដល់ លួចធ្វើសកម្មភាពកាប់ប្រហារតែម្តង។
លោកស្នងការ បានបន្តថា៖ បច្ចុប្បន្នកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ គឺម្ចាស់ផ្ទះជួលបានគេចខ្លួនបាត់ ។ចំណែកអ្នកស្នាក់នៅប្រមាណជាង១០បន្ទប់នោះក៏នាំគេចខ្លួនបាត់អស់ទៀត។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ ដើម្បីស្វែងរកចាប់ជនដៃដល់ យកមកដាក់ទោសតាមច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com