ក្រចេះ៖រថយន្តនិងម៉ូតូបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់ភ្លាមៗអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។ហេតុការណ៍បានកើតឡើងនៅភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកឆ្លូងបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នា ។
ជនរងគ្រោះពីរនាក់បានស្លាប់ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំជាអ្នកបើកបរម៉ូតូ និងឈ្មោះជ្រីន សុខនា អាយុ២៦ឆ្នាំទាំងពីរនាក់មានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ ស្រុកឆ្លូងបានយកមធ្យោបាយបង្កហេតុទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំស្រាវជ្រាវឱ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ៕