បាត់ដំបង៖កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣,កម្លាំងសឹករងស្រុកសំពៅលូន បានទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ៤ នាក់។ក្នុងនោះមានស្រីម្នាក់ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់នៅភូមិគីឡូ៩និងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងយកទៅធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានឱ្យដឹងថា៖ ការទទួលប្រជាពលរដ្ឋនេះកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១បន្ទាប់ពីដឹងថា ប្រជាពលរដ្ឋទាំងនោះចេញចូលទៅធ្វើការនៅប្រទេសថៃមិនស្របច្បាប់។បន្ទាប់ពីសាកសួររួចសមត្ថកិច្ចចម្រុះបានអប់រំណែនាំបងប្អូនទាំងនោះ ព្រមទាំងបានប្រគល់ពួកគាត់ឱ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕