ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រថយន្តដឹកទំនិញបុករថយន្តមន្ត្រីគយនិងរដ្ឋករពីក្រោយធ្លាក់ស្នាមភ្លោះមនុស្សបួននាក់រងរបួស

រថយន្តដឹកទំនិញបុករថយន្តមន្ត្រីគយនិងរដ្ឋករពីក្រោយធ្លាក់ស្នាមភ្លោះមនុស្សបួននាក់រងរបួស

សៀមរាប៖ រថយន្តធុនធំដឹក ទំនិញ បុករថយន្តមន្ត្រីគយនិងរដ្ឋករ ពីក្រោយធ្លាក់ស្នាមភ្លោះ មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រី ដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលើឃុំវិហាលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ ក្នុងទិសដៅពីត្បួង ទៅ ជើង។ រថយន្តខាងលើបានបុក នឹងរថយន្ត មួយគ្រឿង ទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 . 2- 0285 ដែលបើកបរដោយឈ្មោះ លិញ លោ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪ ឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីប៉េអឹម។ មានអ្នករួមដំណេីរចំនួន០៣ នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះហើយ មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ទោះជាមន្ត្រីនគរបាលមិនបានបញ្ជាក់ថាមូលហេតុនៃគ្រោះថ្នាក់នោះផ្តើមចេញពីអ្វីហើយអ្នករងរបួសជាអ្នកណា តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលធ្លាក់ស្នាមភ្លោះ ជារបស់គយនិងរដ្ឋករ ដែលរួមដំណើរដោយមន្ត្រីប៉េអឹម។ រថយន្តរងគ្រោះ បានបើកស្ទាក់និងរារាំងរថយន្តដឹកទំនិញ ក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿន ហើយថយន្តគយនៅនៅរេរ៉ពីមុខ ក៍ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។តែប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាគយខេត្តឬគយក្រសួងនោះឡើយ។

ក្នុងករណី ខាងព័ត៌មានពុំអាចទំនាក់ទំនងសុំការពន្យល់ពីមន្ត្រីគយដែលរងរបួសនោះទេ។ តែរងចាំទទួលការពន្យល់ បើមានការបកស្រាយ៕

 

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com