ព្រះសីហនុ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងពណ៌ឈាមជ្រូកផ្លាកលេខភ្នំពេញ2T9027ធ្វើដំណើរពីស្រុកស្ទឹងហាវឆ្ពោះទៅទីរួមខេត្តព្រះសីហនុបានដាច់ហ្រ្វាំងក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងកាលពីវេលាម៉ោងជាង៥រសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១។
រថយន្តនេះបានក្រឡាប់នៅម្តុំភូមិ៤ ឃុំអូត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុហើយអ្នកបើក បររថយន្តឈ្មោះឡាយ ប្រុស ភេទប្រុស អាយុ ២៤ឆ្នាំរងរបួសឯរថយន្តខូចខាតយ៉ាងដំណំ។
បច្ចុប្បន្ន ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕