ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ចាប់ក្រុមទំនើង៨នាក់ចំណោម៩នាក់ដែលកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់!

ចាប់ក្រុមទំនើង៨នាក់ចំណោម៩នាក់ដែលកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់!

មណ្ឌលគិរី៖កម្លាំងសមត្ថកិច្ចស្រុកកែវសីមាបានតាមចាប់ក្រុមក្មេងទំនើងដែលប្រព្រឹត្តអំពើហិង្សាបានចំនួន៨នាក់ចំណោម៩នាក់ករណីកាប់ជាងធ្វើផ្ទះម្នាក់ឱ្យរបួសធ្ងន់។ការចាប់ក្រុមទំនើងនេះនៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖មានករណីហិង្សាដោយចេតនាបានកើតឡើងបង្កដោយ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៩នាក់បានជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវនិងដំបងមកបង្ករឿងវាយនិងដេញកាប់ មកលើក្រុមជាងផ្ទះ បណ្ដាលឱ្យជាងផ្ទះម្នាក់រងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះប៉ូយ កែនភេទប្រុសអាយុ២៣ឆ្នាំភូមិពូរង៉ោលឃុំមេម៉ង់ស្រុកកែវសីមាខេត្តមណ្ឌលគីរី របួសត្រូវចំខ្នង។ក្រុមក្មេងទំនើងបន្ទាប់ពីធ្វើសកម្មភាពបង្កអំពើហិង្សារួច បានបើកម៉ូតូចំនួន ៥គ្រឿង រត់គេចខ្លួនបាត់អស់។

បន្ទាប់មកសមត្ថកិច្ចតាមចាប់បានឈ្មោះសាន សុខ អាយុ ២៣ឆ្នាំ,ឈ្មោះ ញេវ ថាត អាយុ ២៣ឆ្នាំ,ឈ្មោះ ស្រី ក្រុងអាយុ ២០ ឆ្នាំ,ឈ្មោះ ប្លុល យិន អាយុ ១៨ ឆ្នាំ,ឈ្មោះ សាន ធឿនអាយុ ១៤ឆ្នាំ,ឈ្មោះ ធុន ប្លូន អាយុ១៩ ឆ្នាំ,ឈ្មោះ ខេត លីផូ អាយុ១៨ ឆ្នាំ,ឈ្មោះប្លុល និនអាយុ ១៨ ឆ្នាំ។ទាំង៨នាក់ជាជនជាតិដើមភាគតិព្នងរស់នៅភូមិ ពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូបានចំនួន ៣គ្រឿង រីឯបក្ខពួកវាម្នាក់ទៀតឈ្មោះ ញិក សាលៀ កម្លាំងកំពុងស្រាវជ្រាវបន្តតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕វ៉ាន់មុនី

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com