ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រឿងហួសចិត្ត៖ ប្ដីប្រពន្ធ២នាក់ ហៅមិត្តភ័ក្ដិមកផឹកស្រាបៀរGANGBER លុះត្រូវរង្វាន់រថយន្ត១គ្រឿង ស្រាប់តែមិត្តភ័ក្ដិរូបនោះ យកក្រវិលកំប៉ុងរត់គេចខ្លួនបាត់!

រឿងហួសចិត្ត៖ ប្ដីប្រពន្ធ២នាក់ ហៅមិត្តភ័ក្ដិមកផឹកស្រាបៀរGANGBER លុះត្រូវរង្វាន់រថយន្ត១គ្រឿង ស្រាប់តែមិត្តភ័ក្ដិរូបនោះ យកក្រវិលកំប៉ុងរត់គេចខ្លួនបាត់!

(កណ្ដាល)៖ ពិតជាស្គាល់មុខតែមិនស្គាល់ចិត្តមែន.ប្ដីប្រពន្ធ២នាក់ ខំទៅដូរក្រវិលកំប៉ុងយកស្រាផឹក។

លុះអាណិតមិត្តភ័ក្ដិពេក ក៍ហៅមកហូបជាមួយ ចៃដន្យមិត្តភ័ក្ដិនោះ គាស់ក្រវិលកំប៉ុង ត្រូវរង្វាន់ធំ គឺរថយន្ត(ហ្វត១គ្រឿង)..!។

ស្រាប់តែរូបគេមានចិត្តលោភលន់
ក៍យកក្រវិលកំប៉ុង ដែលត្រូវរង្វាន់នោះរត់គេចខ្លួនបាត់ ដោយមិនចែកចំណែកជាមួយម្ចាស់ស្រាបៀរ ឡើយ។

ជាហេតុនាំឱ្យកើតរឿងប្ដឹងផ្ដល់.!២នាក់ប្ដីប្រពន្ធជាម្ចាស់ស្រា ដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចនឹង.សុំកិច្ចអន្តរាគមន៍ ទៅអគ្គនាយកក្រុមហ៊ុន ស្រាបៀរ GANGBER ដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យ ពេលទៅបើករង្វាន់..!។

យោងលិខិតសុំកិច្ចអន្តរាគមន៍ ទៅក្រុមហ៊ុនស្រាបៀរ GANGBER
បានឱ្យ«ដើមរាំង»ដឹងថា៖ ជនរងគ្រោះជាម្ចាស់ស្រាឈ្មោះ ឌុល ដែន ភេទប្រុសអាយុ៣៤ឆ្នាំ(មុខរបររត់ម៉ូតូឌុប) នឹងប្រពន្ធឈ្មោះ ឈឹម ភា អ្នកទាំង២នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ ស៊ឹម ស៊ន់ ភេទប្រុសអាយុ៣៥ឆ្នាំ (មុខរបរសន្តិសុខធនាគារABA) ដែលមានទីលំនៅភូមិ.សង្កាត់ជាមួយ។

ក្នុងលិខិតនោះបានរៀបរាប់ថា៖ កាលពីថ្ងៃទី២៨.០៣.២០២១ ខ្លួននឹងភរិយាបានយកក្រវិលកំប៉ុងស្រាបៀរ GANGBER ចំនួន១២ក្រវិល!។

ទៅប្ដូរយកស្រា នៅផ្ទះអ្នកលក់ស្រា ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីយកមកផឹកនៅបន្ទប់ជួលរបស់ខ្លួន..!។
ខណៈនោះពួកគេក៍ហៅឈ្មោះ ស៊ឹម ស៊ន់(ជនសង្ស័យ) ឱ្យមកផឹកជាមួយចៃដន្យឈ្មោះ ស៊ឹម ស៊ន់ បានគាស់ក្រវិលកំប៉ុងស្រាបៀរ GANGBER។

ស្រាប់តែត្រូវរង្វាន់ធំគឺរថយន្ត FORD ១គ្រឿង ដោយបានយកបង្ហាញពួកគេជាម្ចាស់ស្រា ដែលកំពុងផឹកជាមួយ!។

ដោយឈ្មោះ ស៊ឹម ស៊ន់ ប្រាប់ថាកុំមាត់ប្រាប់គេឯងដឹង ចាំរូបគេឱ្យលុយចំនួន១.០០០$ ប៉ុន្តែប្ដីប្រពន្ធរងគ្រោះមិនព្រម ដោយសំអាងថាខ្លួនជាម្ចាស់ស្រា។

មួយសន្ទុះក្រោយ ស្រាប់តែឈ្មោះ ស៊ឹម ស៊ន់ កាន់ក្រវិលកំប៉ុងដែលត្រូវរង្វាន់នោះរត់គេចទៅបាត់ ថែមទាំងបិទទូរស័ព្ទទាក់ទងមិនបានសោះ…?។

ជាហេតុនាំឱ្យប្ដីប្រពន្ធខាងលើ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រុងតាខ្មៅ នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅអគ្គនាយកក្រុមហ៊ុន ស្រាបៀរ GANGBER ដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យ ពេលទៅបើករង្វាន់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com