បាត់ដំបង៖រថយន្តបើកបុកម៉ូតូបណ្តាលឱ្យបុរសជាជីតាបានស្លាប់ឯចៅស្រីរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅត្រង់ភូមិគោកពន្លៃសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តបុកជាមួយម៉ូតូដែលតានិងចៅបានជិះចេញពីក្នុងភូមិហើយត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលស្លាប់តែម្តង។ជនរងគ្រោះឈ្មោះ ហុក ភេទប្រុស អាយុ៧១ឆ្នាំនិងចៅស្រីមិនស្គាល់ឈ្មោះរងរបួសធ្ងន់ ។
ជនរងគ្រោះបើកបរម៉ូតូស៊េរីចាស់ផ្លាកលេខ បប១-៦១៥៩ ។ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(រត់បាត់)រថយន្តម៉ាកកាម៉ារីឆ្លាមពាក់ផ្លាកលេខភ្នំពេញ២H-៣៥៤៦។ក្រោយកើតហេតុសមត្ថកិច្ចយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្នាននគរខេត្តបាត់ដំបងរង់ចាំការដោះស្រាយពេលក្រោយ៕