ភ្នំពេញ៖ ទិដ្ឋភាព ក្រោយពីភ្លៀងមួយមេយប់មិញ ប្រពលរដ្ឋរស់នៅតំបន់ជួរប្រឡាយស្ទឹងមានជ័យ បានចេញសម្អាតល្បាប់ភក់នៅលើផ្លូវបេតុងមុខផ្ទះរៀងខ្លួន។ ចំណែកផ្ទៃទឹកក្នុងប្រឡាយ មើលទៅដូចគ្មានសំរាមនោះទេ!។
គួរបញ្ជាក់ថា ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញ ពីគ្រប់តំបន់ ជាពិសេសបានដោះស្រាយ បញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ៕