ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះ​តៃកុងរថយន្ត​ពាក់ស្លាកលេខ(ខ​​ម) បង្កប់​ចិន​២​នាក់ ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត.!

សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះ​តៃកុងរថយន្ត​ពាក់ស្លាកលេខ(ខ​​ម) បង្កប់​ចិន​២​នាក់ ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត.!

ខេត្តកណ្ដាល៖ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់ នៅ​ក្នុង​រថយន្ត​នោះ ។

ករណី​លួច​បង្កប់​ជនជាតិ​ចិន មិន​ខ្វល់​នឹង​បម្រាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ បាន​កើតឡើង នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ​២០២១ ។

បុរស​ខ្មែរ​មួយ​រូប ជា​អ្នកបើកបរ​រថយន្ត យី​ឌុ​ប​«​ខម​» នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​បង្កប់​ដឹក​ជនជាតិ​ចិន​២​នាក់​(​ដើម្បី​ប្រាក់​) ពី​ភ្នំពេញ​ទៅ​បា​វិត លុះ​មក​ដល់​ស្រុក​លើក​ដែក បុក​បា​រ៉ា​ស់​សមត្ថកិច្ច បន្ត​ឆ្លងស្ពាន​អ្នក​លឿង ចូល​ទៅ​ដល់​ទឹកដី​ព្រៃវែង ត្រូវ​សមត្ថកិច្ច​ខាង​ព្រៃវែង​ចាប់​ជាប់ ប្រគល់​អោយទៅ​ខាង​ខេត្តកណ្តាល​វិញ ។

ជុំវិញ​ហេតុ​ការ​នៃ​ការ​បង្ក្រាប​នេះ​ថា នៅ​ពេល​អ្នក​សារព័ត៌មាន​កោះសន្តិភាព ទាក់ទង​សាកសួរ ប​ញ្ជួ​ន​អ្នកបើកបរ​រថយន្ត ទៅ​ដល់​ណា​ហើយ​នោះ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​ថា «​ទាក់ទង​នឹង​ករណី​នេះ សូម​សួរ​ទៅ​ខាង​អយ្យការ​សាលាដំបូង​ខេត្តកណ្ដាល ព្រោះ​អី ពាក់ព័ន្ធ​ជាមួយនឹង​ខាង​អយ្យការ លោក​ជា​អ្នកដឹកនាំ​» ។

យ៉ាងណាមិញ អយ្យការ​សាលាដំបូង​ខេត្តកណ្តាល មិន​អាច​ទំនាក់​ទង​បាន​ទេ នា​រសៀល​នេះ ខណៈ​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ ក៏​មិន​ទាន់​អាច​បញ្ជាក់​ជុំវិញ​ការ​បង្ក្រាប​នេះ​នៅឡើយ ដោយសារ​តែ​លោក​បាន​អះអាង​ថា កំពុង​ជាប់​ប្រជុំ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com