ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប៉ូលិសបានបំបែកសំណុំរឿងឃាតកម្ម វាយសម្លាប់ជនជាតិវៀតណាមដូចគ្នា នៅក្រុងសៀមរាប!

ប៉ូលិសបានបំបែកសំណុំរឿងឃាតកម្ម វាយសម្លាប់ជនជាតិវៀតណាមដូចគ្នា នៅក្រុងសៀមរាប!

(សៀមរាប)៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោកឧត្តមសេនីយ៏ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និង លោកវរ:សេនីយ៏ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។

លោកវរ:សេនីយ៏ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំង សហការណ៏ ជាមួយលោក វរ:សេនីយ៏ទោ តាំង លីហេង អធិការស្រុកជីក្រែង ។

ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណី ឃាតកម្ម កាលពីថ្ងៃទី ១៣.០៤.២០២១ វេលាម៉ោង ១៤:០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀម រាប ។

ជនរងគ្រោះឈ្មោះ វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ។
ត្រូវបានជនសង្ស័យ វ៉ៃចំក្បាលបណ្តាលអោយ ស្លាប់ ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើ សកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វ៉ៃជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង ។

ករណីខាងលើនេះ កម្លាំងជំនាញ បានរៀបចំ សំណុំរឿង និងជនសង្ស័យ បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាម នីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com