(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ បានទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣.០៤.២០២១។
នេះបើយោងតាមអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានជូនដំណឹងនៅព្រឹកទី១៦.០៤.២០២១នេះ។
សេចក្ដីជូនដំណឹងបន្តថា៖ អ្នកវិជ្ជមានកូវីដ១៩ រូបនោះឈ្មោះ ជិន បញ្ញា មុខរបរសារព័ត៌មានទូរទស្សន៍CNC។
រូបគាត់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣.០៤.២០២១។
អាស្រ័យហេតុនេះ! សូមឯកឧត្ដមលោកជំទាវ អស់លោក លោកស្រីអ្នកសារព័ត៌មានជាតិ អន្តរជាតិ។
ដែលបានមកទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣.០៤.២០២១។
សូមមេត្តាធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាព និងអនុវត្តតាមវិធានកាលរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ និងទាក់ទងលេខ១១៥៕