តាកែវ៖អាជ្ញាធរស្រុកសំរោងកាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នៅភូមិអង្គរាំងឃុំបឹងត្រាញ់
ខាងជើងស្រុកសំរោងខេត្តតាកែវបានចាប់វៃខ្នោះជនល្មើសបំរាមមួយក្រុមកំពុងចាក់ធុងបាស់រាំផឹកស៊ី សប្បាយកងរំពង ដែលផ្គើននឹងបំរាមរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការជំងឺកូវីដ១៩។ក្រុមល្មើសនឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១៩ខែមេសានេះ។
លោក កេតម៉ៅអភិបាលស្រុកសំរោងបានប្រាប់ឱ្យដឹងថា៖ជនល្មើសមួយក្រុមនេះនឹងបញ្ចូនទៅតុលាការនៅថ្ងៃនេះ(ទី១៩មេសា) ដើម្បីចាត់ការតាមនីតិវីធី។
លោកអភិបាលស្រុកសំរោងក៏បានស្នើសុំដល់ពលរដ្ឋសូមបន្តគោរពនិងយកចិត្តទុកដាក់ អនុវត្តវិធានការ”៣ការពារ ៣កុំ”ហើយអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចនៃរាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដើម្បីចៀសផុតការឆ្លងរាលដាលដល់ក្រុមគ្រួសារនិងសហគមន៍៕