ភ្នំពេញ៖ស្ត្រីម្នាក់ដោយខឹងប្តីប្រចណ្ឌពេកបានមកប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែមិនបានសម្រេចដោយមានកម្លាំងប្រចាំការណ៍គោលដៅឃាត់ទាន់។បង្កឱ្យមានការភ្ញាក់ផ្អើលនេះស្ថិតនៅគល់ស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១។
កម្លាំងប្រចាំការបានឱ្យដឹងថា៖ស្ត្រីប៉ងសម្លាប់ខ្លួនឈ្មោះសុខខេងភេទស្រីអាយុ២៥ឆ្នាំមុខរបរសម្អាងការស្នាក់នៅផ្សារសាមហ៊ាន់សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។ប្រភពបានបន្តថា៖គាត់បានឃើញស្ត្រីរូបនេះដើរឡើងស្ពានជ្រោយចង្វាដើម្បីមកលោតទឹកសម្លាប់ខ្លួនគឺដើរបណ្ដើរយំបណ្ដើរ។លុះមកដល់កន្លែងកើតហេតុត្រូវសមត្ថកិច្ចឃាត់សួរនាំទើបស្ត្រីនោះប្រាប់ថា៖មួលហេតុមកពីប្តីប្រចណ្ឌពេក។ក្រោយមកសមត្ថកិច្ចក៏បានទាក់ទងហៅប្ដីឱ្យមកយកត្រឡប់ទៅផ្ទះវិញ៕