ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ចឃាត់ខ្លួនអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ មិនគោរពវិធានការរដ្ឋបាល

ចឃាត់ខ្លួនអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ មិនគោរពវិធានការរដ្ឋបាល

កណ្តាល៖ សមត្ថកិច្ចស្រុកមុខកំពូលធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ និងបក្សពួកដែលមិនគោរពវិធានការរដ្ឋបាល ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៦និង៣០នាទី ចំណុចគោលដៅត្រួតពិនិត្យ ព្រំប្រទល់ ខេត្តកណ្តាលនិងខេត្តកំពង់ចាម   ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ០៣នាក់ ទី១ឈ្មោះវឿន សុភណ្ណរ៉ា ភេទប្រុ
ស អាយុ៣៦ឆ្នាំ។ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ (ជាអ្នកបើករថយន្ត)។ ទី២.ឈ្មោះ ស្រ៊ាង ម៉េងលី ភេទ
ប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ កូនជាងជួសជុល រថយន្ត(អ្នករួមដំណើរ) និងទី៣ឈ្មោះ អ៊ុយ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាងជួសជុល រថយន្ត (អ្នករួមដំណើរ)។ អ្នកទាំង០៣ មានទីលំនៅសព្វថ្ងៃភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុក ព្រែកប្រសប់ ខេត្តក្រចេះ
បច្ចុប្បន្នស្នាក់នៅ ភូមិអូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាក KIA RIGAL ស៊េរីឆ្នាំ២០០២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-2854 ចំនួន ០១គ្រឿង២ ។ ប័ណ្ណសំគាល់ខ្លួនរបស់ឈ្មោះវឿន សុភណ្ណរ៉ា អ្នកយកព័ត៌មានចំនួន០១សន្លឹក។
លិខិតបេសកកម្ម របស់ឈ្មោះវឿន សុភណ្ណរ៉ាអ្នកយកព័ត៌មានចំនួន០១សន្លឹក។ វិញាបនបត្រអនុញ្ញាតដំណើរការ អាជីវកម្ម របស់ឈ្មោះវឿន សុភណ្ណរ៉ា ចំនួន០១សន្លឹក។

នគរបាលស្រុកមុខកំពូលបានអិយដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ឈ្មោះវឿន សុភណ្ណរ៉ា ម្ចាស់ការ៉ាស់ជួសជុល រថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ បានដឹកកូនជាងជួសជុលរថយន្ត នៅយានដ្ឋានជួសជុល រថយន្ត របស់ខ្លួន   ចំនួន០២នាក់ខាងលើ ចេញពីយានដ្ឋាន ជួសជុលរថយន្ត គោលដៅទៅស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដោយមធ្យោបាយ រថយន្ដខាងលើ ហើយបានធ្វើដំណើរ ឆ្លងស្ពានវិមានឈ្នះឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានប៉ុស្តិ៍គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច ខណ្ឌជ្រោយចង្វា ឃាត់សួរនាំហើយ  ឈ្មោះវឿនសុភណ្ណរ៉ា អ្នកបើករថយន្តបានឈប់ ហើយ ចុះទៅជួបសមត្ថកិច្ចនៅទីនោះ ដោយប្រាប់ថា ជូនប្អូនទៅស្រុកវិញព្រោះអត់ការងារធ្វើ គេបានអនុញ្ញាតឲ្យបន្ដដំណើរទៅមុខទៀត។

លុះមកដល់គោលដៅ ត្រួតពិនិត្យព្រំប្រទល់ខេត្កណ្ដាលនិង ខេត្តកំពង់ចាម ស្ថិតក្នុងភូមិក្រងស្វាយ  ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលបានត្រួតពិនិត្យធ្វើការសួរនាំ  ឈ្មោះវឿន សុភណ្ណរ៉ា ដែលជាអ្នកបើកបររថយន្ត ហើយឈ្មោះវឿន សុភណ្ណរ៉ាបានឆ្លើយថានាំប្អូនទៅស្រុកវិញ ព្រោះនៅភ្នំពេញអត់មានការងារធ្វើ បន្ទាប់មកសមត្ថកិច្ច បានសួរនាំរកឯកសារធ្វើដំណើរ ឆ្លងកាត់ រួចឈ្មោះវឿន សុភណ្ណរ៉ា ក៏បាន បង្ហាញលិខិតបេសកកម្ម អ្នកសាព័ត៌មានយូម៉ា ធីវី អន ឡាញ ២៥ខេត្តក្រុង ដែលចុះហត្ថលេខា ដោយលោក សុខ សុវណ្ណ ជាអគ្គនាយក និងកាតសំគាល់ខ្លួន០១សន្លឹកទៀត រួមទាំងអត្តសញ្ញាណប័ណ្ឌ របស់ខ្លួន ឱ្យសមត្ថកិច្ចពិនិត្យ។

ក្រោយពីសមត្ថកិច្ចពិនិត្យឯកសារ ឃើញថា នៅក្នុងលិខិតបេសកកម្មមានតែសាមីខ្លួន០១នាក់ ហើយនៅក្នុងរថយន្ត មានអ្នករួមដំណើរ០២នាក់ទៀត ដែលមិនមានឯកសារបញ្ជាក់ ជាអ្នកសារព័ត៌មាន បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ខាងលើ និងរថយន្ត នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល  នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ ឈ្មោះវឿន សុភណ្ណរ៉ា បានឆ្លើយថា៖ ខ្លួនពិតជាបានដឹកកូនជាង ជួសជុលរថយន្តនៅក្នុងយានដ្ឋានរបស់ខ្លួន ទាំង២នាក់ក្នុងគោលបំណង ទៅស្រុកកំណើត ជាមួយគ្នាខេត្តក្រចេះ ពិតមែន។

ចំពោះជនសង្ស័យទាំង០៣នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។

ករណីនេះ សមត្ថកុច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com