ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ពលរដ្ឋចោទថា៖ បុគ្គលពីរនាក់ឈ្នោះឌឿន និងធឿនអាងអំណាចដើរគំរាមកំហែងកេងប្រវ័ញ្ចយកដីអាស្រ័យផលរបស់ពលរដ្ឋ!

ពលរដ្ឋចោទថា៖ បុគ្គលពីរនាក់ឈ្នោះឌឿន និងធឿនអាងអំណាចដើរគំរាមកំហែងកេងប្រវ័ញ្ចយកដីអាស្រ័យផលរបស់ពលរដ្ឋ!

មណ្ឌលគិរី៖ ពលរដ្ឋជនជាតិដើមភាគតិចជាច្រើនគ្រួសារ នាំគ្នាផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្ត ដោយមានបុគ្គលពាលពីរនាក់ ម្នាក់ឈ្មោះ ឌឿន និងម្នាក់ទៀតឈ្មោះ ធឿន រួមនិងបក្ខពួក អាងអំណាចលុយអាងខ្នងដើរសំឡុត គំរាមកំហែង កេងប្រវ័ញ្ចដណ្ដើមយកដីអាស្រ័យផលរបស់ពលរដ្ឋរាប់សិបហិកតា គ្មានអាជ្ញាធរជួយអន្តរាគមន៍សោះ នៅចំណុចទួលពង្រ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា បុគ្គលពីរនាក់ខាងលើរួមនឹងបក្ខពួក បានដើរសម្លុតគំរាមកំហែងដណ្ដើមកាន់កាប់ដីប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលរាប់ឆ្នាំ ខណៈដែលបុគ្គលទាំងពីរនេះទើបមករស់នៅក្នុងតំបន់នេះ បានតែជាងពីរឆ្នាំប៉ុណ្ណោះ។

ប្រភពបានបន្តថា ពួកគាត់បានរងនូវការគំរាមកំហែងពីសំណាក់បុគ្គលខាងលើរួមនឹងបក្ខពួកថា នឹងចាប់ពួកគាត់ដាក់គុក ប្រសិនបើហ៊ានតវ៉ា មិនតែប៉ុណ្ណោះថែមបានដកកម្ទេច បំភ្លេចបំផ្លាញកសិផលរបស់ពួកគាត់ថែមទៀតផង។

អាស្រ័យហេតុនេះ ពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរ និងថ្នាក់ដឹកនាំ មេត្តាជួយអន្តរាគមន៍ចុះមកត្រួតពិនិត្យមើលដល់ទីតាំង ដើម្បីជួយដោះស្រាយនិងផ្ដល់យុត្តិធម៌ដល់ពួកគាត់ដែលជាប្រជាកសិករស្លូតត្រង់ ដែលរស់នៅពឹងអាស្រ័យលើកសិផល ដែលបានមកពីការធ្វើស្រែចំការដំណាំដាំដុះ នៅចំណុចដីអាស្រ័យផលខាងលើ ពោលគឺ រកព្រឹកខ្វះល្ងាច ហើយបានអាស្រ័យផលនៅទីនេះដូនតាំងមកម្ល៉េះ។

ម្យ៉ាងវិញទៀត សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាត្រួតពិនិត្យលើបុគ្គលទាំងពីរនាក់ឈ្មោះឌឿន និងឈ្មោះធឿន នេះផង៕វ៉ាន់មុនី

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com