(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ទូទាំងខេត្ត ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការរីករាលដលនៃជំងឺកូវីដ១៩!។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖
ប្រការ១ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ត្រូវបិទអាជីវកម្មកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តិះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី។
គួរជម្រាបថា៖ ការសម្រេចបិទកាស៉ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាលនេះ ។
ធ្វើឡើងបន្ទាប់ពីខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកកើតជំងឺកូវីដជាបន្ដបន្ទាប់ ។
ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅក្រុងប៉ោយប៉ែតផងដែរ៕