ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្រុមជួញដូរគ្រឿងញៀន៤នាក់ ត្រូវបានមេភូមិនិងប្រជាការពាររកឃើញថ្នាំញឿន៦កញ្ចប់ធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ

ក្រុមជួញដូរគ្រឿងញៀន៤នាក់ ត្រូវបានមេភូមិនិងប្រជាការពាររកឃើញថ្នាំញឿន៦កញ្ចប់ធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ

កណ្តាល៖ ក្រុមជនសង្ស័យ៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋានហើយ ក៍ប្រទះឃើញជនសង្ស័យឃាត់សួរនាំ រកឃើញគ្រឿងញៀន៦កញ្ចប់ធំ រួចបញ្ជូនទៅអធិការនគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីច្បាប់ ។

ការឃាត់ខ្លួនធ្បើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង២៣និង៣០នាទី នៅចំណុចលើផ្លូវបេតុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៤នាក់ ទី១ឈ្មោះទន ចាន់នីភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បាអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែរ ទី២ឈ្មោះថា រចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរនៅផ្ទះ ទី៣ឈ្មោះលី គឹមស្រៀងភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ ទី៤ឈ្មោះសុខ ធាវី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅសង្កាតផ្សារថ្មីទី០២ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា មុនពេលកើតហេតុលោកមេភូមិដើមគរឈ្មោះឡឹក កុសល់បានដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋានហើយ ក៍ប្រទះឃើញជនសង្ស័យចំនួន០៤នាក់ ដោយមានការសង្ស័យ ក៌ឃាត់សួរនាំរួចរាយការណ៍ជួនលោកមេប៉ុស្តិ៍នាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ រួចនាំជនសង្ស័យទាំង០៤នាក់យកមកប៉ុស្តិ៍ធ្វើការឆែកឆេរតែរកមិនឃើញមានវត្ថុតាងអ្វីឡើយ។

រយះពេល០៥នាទីក្រោយមកលោកមេភូមិដើមគរបានរាយការណ៍តាមរយះទូរស័ព្ទមកលោកមេប៉ុស្តិ៍ថាបានរកឃើញថ្នាំញៀនចំនួន០១ថង់ស្មើរហ្នឹង០៦កញ្ចប់ធំដែលលាក់ទុកនៅក្រោមដុំថ្មកន្លែងឈ្មោះសុខ ស្រី វីអង្គុយលើ។

រួចលោកមេប៉ុស្តិ៍បានរាយការណ៍មកលោកអធិការ
នាំជនសង្ស័យរួមហ្នឹងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យ រួមនិងវត្ថុតាងសមត្ថកិច្ចនិងបញ្ជញនទៅតុលាការនៅរសៀលនេះ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com