ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

តុលាការឃុំខ្លួនជនសង្ស័យពីនាក់ដាក់ពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននៅស្រុកកោះធំ

តុលាការឃុំខ្លួនជនសង្ស័យពីនាក់ដាក់ពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល៖ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក ជា សុខហៀង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យពីនាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ  “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ដែលប្រព្រឹត្តនៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង០០នាទី នៅចំណុចខាងក្រោយវត្តល្វាទោងក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ មឿន ឆវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ) មានទីលំនៅភូមិល្វាទោងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ ទី២ឈ្មោះ យ៉េង រ៉ុង (ហៅឆាង) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាលមុខរបរ (មិនពិតប្រាកដ) ។

នគរបាលស្រុកកោះធំបានអោយដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់កុង ថាមានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយវត្តល្វាទោង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពេលទទួលបានពត៍មានរួចមកកម្លាំងប៉ុស្តិរដ្ឋបាលកំពុង បានចុះទៅដល់កន្លែងកើតហេតុក៍បានជួបនឹងមុខសញ្ញាខាងលើដូចការរាយការណ៍មែន ហើយបានឃាត់ខ្លួននឹងបានឆែកឆេរនៅដងខ្លួនរកឃើញមានលាក់ទុកម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១២កញ្ចប់តូចដែលបានលាក់ទុកក្នុងកញ្ចប់បារី MEVIUS ដាក់ក្នុងហោរប៉ាវខោរខាងឆ្វេងរបស់ឈ្មោះ មឿន ឆវី  ដែលជាម្ចាស់ថ្នាំញៀនចំនួន១២កញ្ចប់ខាងលើនេះ។

ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាចំពោះថ្នាំញៀនម៉ាទឹកកកនេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល។គឺបានជិះម៉ូតូទៅទិញនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ។នៅចំណុច ចំការស្វាយខាងក្រោយភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ។

ដោយបានទិញថ្នាំញៀនចំនួន(២០កញ្ចប់តូច)ក្នុងតំម្លៃ៨០មុឺនរៀល(ប៉ែតសិបមុឺនរៀល) ដើម្បីយកមកទុកលក់នឹងចែកចាយបន្តអោយទៅគេ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com