ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេសអញ្ជើញចុះពិនិត្យគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៣សង្កាត់គឺចាក់អង្រែក្រម,ចាក់អង្រែលើនិងបឹងទំពុន២ខណ្ឌមានជ័យ។
លោកពូសាប៊ុឌីបានថ្លែងថា៖ ការចាក់វ៉ាក់សាំងនេះគឺជាការខិតខំប្រឹងប្រែងនៃរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋទូទៅចាប់ពីអាយុ ១៨ឆ្នាំឡើងឱ្យទទួលបានវ៉ាក់សាំងដូសទី ១និងដូសទី ២ទាន់ពេលវេលា។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ។
សូមជម្រាបថា យោធភូមិភាគពិសេស ទទួលខុសត្រូវ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកចំនួន៣ សង្កាត់គឺចាក់អង្រែក្រោម ចាក់អង្រែលើ និងបឹងទំពុន២ ចំនួន ២៧ភូមិ សរុប៤២.៥១៣នាក់នាក់៕