ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមការងារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះ នៅស្រុកស្នួល!

រដ្ឋមន្ត្រី ព្រុំ សុខា និងក្រុមការងារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់ព្យុះ នៅស្រុកស្នួល!

(ក្រចេះ)៖ ដើម្បីចូលរួមអបអរសាទរការប្រារព្ធខួបលើកទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមជាមួយលោកស្រី អស់លោកជាមន្ត្រីរាជការជាច្រើនរូបទៀត បានចុះទៅចែកអំណោយជូនដល់ប្រជាជនរស់នៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៥០គ្រួសារ ដែលរងគ្រោះដោយខ្យល់ព្យុះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ។

អំណោយដែលក្រុមគ្រួសារនីមួយៗទទួលបានរួមមាន អង្ករ ស្បៀង សំភារៈប្រើប្រាស់ និងថវិកាចំនួន ១០ម៉ឺនរៀល។ ឆ្លៀតតក្នុងឱកាសនៃការចែកអំណោយសង្គ្រោះនោះ លោករដ្ឋមន្ត្រី ព្រុំ សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសំបែងដោយគ្រោះធម្មជាតិ។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនយើងនៅទូទាំងប្រទេសប្រយុទ្ធឱ្យឈ្នះកូវីដ-១៩ នាំសង្គមជាតិយើងវិលត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញយ៉ាងឆាប់រហ័ស សំដៅជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រទេសជាតិយើងឆ្ពោះទៅកាន់អនាគតរុងរឿងថ្កើងថ្កាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com