បាត់ដំបង៖កម្លាំងនគរបាលអន្តរាគមន៍វរសេនាតូចការពារព្រំដែនគោកលេខ៨១៩បានចាប់មុខសញ្ញាមេខ្យល់បាន៣នាក់ដែលនាំពលរដ្ឋខ្មែរចំនួន១៤នាក់ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ករណីនេះនៅស្រុកកំរៀងខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ ២០២១។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ដឹកនាំកម្លាំងចុះបង្ក្រាបបានឱ្យដឹងថា៖កម្លាំងនគរបាលបានចាប់មនុស្សចំនួន១៧នាក់។ក្នុងនោះមានមេខ្យល់៣នាក់បម្រុងនាំពលរដ្ឋខ្មែរ១៤នាក់ចូលប្រទេសថៃរកការងារធ្វើដោយខុសច្បាប់។ បច្ចុប្បន្ននគរបាលការពារព្រំដែនគោកបានបញ្ជូនពួកគាត់ទៅនគរបាលស្រុកកំរៀងដើម្បីអនុវត្តបន្តតាមនីតិវិធី៕