ភ្នំពេញ៖បុរសម្នាក់មកលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ក៏ហៅឱ្យគេជួយទាន់។ហេតុការណ៍នេះបានកើតឡើងនៅលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖បុរសដែលលោតទឹកនោះមិនបញ្ជាក់ពីអត្តសញ្ញាណឱ្យគេស្គាល់នោះទេ។តែប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានដើរនៅលើស្ពានជ្រោយចង្វា ហើយក៏ឃើញទុកកាតាប និង ស្បែកជើងចោលនៅលើស្ពាន រួចលោតចុះទៅក្នុងទឹកសម្លាប់ខ្លួន។
ពលរដ្ឋធ្វើដំណើរនៅលើស្ពានឃើញដែរតែជួយមិនទាន់ ប៉ុន្តែនៅពេលដែលបុរសម្នាក់នោះបានលោតទៅដល់ក្នុងទឹកមិនស្លាប់ ក៏បានស្រែកហៅឱ្យគេជួយ រហូតមានអ្នកនេសាទត្រី ជួយស្រង់គាត់ឡើងមកខាងលើវិញ ៕