ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ករណីប្តីដុតផ្ទះសម្លាប់ប្រពន្ធនិងកូន៦នាក់ផ្តើមពីជម្លោះរឿងសុំលក់កងជើងទេវរូបជាវត្ថុបុរាណ

ករណីប្តីដុតផ្ទះសម្លាប់ប្រពន្ធនិងកូន៦នាក់ផ្តើមពីជម្លោះរឿងសុំលក់កងជើងទេវរូបជាវត្ថុបុរាណ

កំពង់ឆ្នាំង៖ ករណីបុរសម្នាក់ដុតផ្ទះសម្លាប់ប្រពន្ធនិងកូន៦នាក់(ទាំងកូនក្នុងផ្ទៃម្តាយ)នៅស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី៩ឧសភាកន្លងទៅដែលផ្តើមចេញពីជម្លោះប្តីប្រពន្ធក្នុងរឿងប្តីសុំលក់កងជើងទេវរូបជាវត្ថុបុរាណតែប្រពន្ធមិនព្រមឱ្យលក់។
មន្ត្រីនគរបាលបានឱ្យុដឹងថា៖កងជើងទេវរូបជាវត្ថុបុរាណជានេះត្រូវកម្លាំងនគរបាលខេត្តរឹបអូសពីគំនរផេះផង់នៃផ្ទះដែលត្រូវភ្លើងឆេះបង្កឡើងដោយបុរសជាប្តីដែលសម្លាប់ប្រពន្ធ និងកូនៗ រួចដុតផ្ទះកម្ទេចចោល នៅក្នុងភូមិដើមជ្រែឃុំខុនរ៉ងស្រុកបរិបូណ៍កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ហើយយកទៅប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្ត។
តាមការស្រាវជ្រាវពីសមត្ថកិច្ចនូវបទល្មើសនេះបានឱ្យដឹងថា៖ឈ្មោះនុនសារ៉េត មកយកស្ត្រីឈ្មោះ អៀន សុខ ជាស្ត្រីមេម៉ាយមានកូន៣នាក់ធ្វើជាប្រពន្ធ។ ពួកគេបានខិតខំរកស៊ី និងបានចំណងដៃស្នេហ៍១ទៀតគឺកូនប្រុសអាយុ៣ឆ្នាំដែលស្លាប់ក្នុងហេតុការណ៍នោះដែរ។មានថ្ងៃមួយ ពេលចាប់ផ្តើមជីកដីសាងសង់ផ្ទះ ក៏បានប្រទះឃើញ “កងជើងទេវរូប”មួយនេះ រួចក៏យកទៅរក្សាទុក។ ក្រោយមកបុរសជាប្តីក៏ធ្វើគ្រូទស្សន៍ទាយ និងព្យាបាលជំងឺជាបន្តបន្ទាប់យ៉ាងកាក់កបរហូតមក ។
ប្រភពដដែលបានបន្តថា៖បន្ទាប់មករឿងរ៉ាវនេះក៏បានដឹងថា មានគេចង់ទិញ “កងជើងទេវរូប” នេះបុរសជាប្ដីក៏ចង់លក់ដើម្បីយកលុយសងបំណុលមេក្រូហិរញ្ញវត្ថុ ដែលនៅជំពាក់ជាង២ម៉ឺនដុល្លារដែល គ្រាន់តែការប្រាក់ត្រូវបង់ ១ខែជាង២លានរៀល។ប៉ុន្តែប្រពន្ធមិនព្រមលក់ ទើបមានទំនាស់គ្នារហូតប្តីខឹងដុតផ្ទះធ្វើមនុស្សឃាតស្លាប់មនុស្ស៦នាក់។
លោក ឃុំ ស៊ាំ ក្រុមប្រឹក្សាឃុំខុនរ៉ង ស្រុកបរិបូរណ៍ បានឱ្យដឹងថា៖ នៅយប់ថ្ងៃកើតហេតុ គឺថ្ងៃទី៩ ខែឧសភានោះ ក្រោយពេលអគ្គិភ័យស្ងប់បន្តិច លោកក៏បានឱ្យប្រជាការពារដឹកឈ្មោះនុន សារ៉េត ទៅ មណ្ឌលសុខភាព ព្រោះតែស្លុតនឹងហេតុការណ៍ខ្លាំងពេក។ស្រាប់តែព្រឹកឡើងថ្ងៃទី១០ ខែឧសភា គាត់ឃើញឈ្មោះនុន សារ៉េត មកដល់ផ្ទះកន្លែងកើតហេតុវិញ ហើយមិនឃើញចាប់អារម្មណ៍នឹងសាកសពដែលស្លាប់រដូករណែលនោះទេ បែជាខំកាយផេះដើររកវត្ថុបុរាណ គឺ “កងជើងទេវរូប”ទៅវិញ ។
ក្រោយមកឈ្មោះ នុន សារ៉េត បានយកវត្ថុបុរាណពីកណ្ដាលផ្ទះ ក្នុងគំនរដែក រួចក៏បានកាន់មកអង្គុយនៅខាងក្រៅ។គាត់ឃើញបែបនេះ ក៏ឱ្យយកទៅទុកខាងក្នុងវិញទៅ ព្រោះកម្លាំងនគរបាលបច្ចេកទេស គេមកធ្វើកោសល្យវិច័យឥឡូវហើយ ទើបឃើញឈ្មោះនុនសារ៉េត យកវត្ថុបុរាណនោះ ទៅដាក់លើរានទេវតាដែលឆេះអស់ខ្លះ នៅមុខផ្ទះ ។
“កងជើងទេវរូប”នេះបើតាមការបញ្ជាក់ពីលោក ចាន់ អាន មេឃុំខុនរ៉ង ស្រុកបរិបូណ៍ វិញបានប្រាប់ថា គាត់ដឹង “កងជើងទេវរូប”នេះមិនមែនបានមកពីការជីកដីសាងសង់ផ្ទះនោះទេ គឺបានមកពីការចាក់ដីក្នុងស្រែដើម្បីធ្វើផ្ទះ ។បុរសនេះបានចាក់ដីមួយឆ្នាំបន្តិចៗ ដើម្បីរៀបចំធ្វើផ្ទះ ។
លុះចុងក្រោយ ពេលចាក់ដីហើយ រថយន្តចេញផុតទៅ បុរសជាប្ដីក៏បានយកចបមកកាយដី ពង្រាបឱ្យស្មើ ហើយក៏បានប្រទះឃើញ “កងជើងទេវរូប” មួយនេះ ហើយបុរសជាប្តីនោះ ក៏បានយកទៅរក្សាទុក ។ក្រោយមកទៀត បុរសជាប្តីនោះក៏បានយកមកបង្ហាញគាត់ជាមេឃុំថា មានគេចង់ទិញ និងក្រោយមកទៀត ឮថាលក់មិនដាច់ទេ ព្រោះជាវត្ថុមិនសុទ្ធ។
សូមបញ្ជាក់ថា វត្ថុបុរាណជា “កងជើងទេវរូប”នេះ មានទម្ងន់ជាង១,៦គីឡូក្រាម ត្រូវបានលោក ញ៉ែម សុភាវី ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១ ដើម្បីរក្សាទុក៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com