ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ចាប់ចិន៣នាក់ករណីប្លន់ប្រដាប់អាវុធលើចិនដូចគ្នានៅក្រុងព្រះសីហនុ!

ចាប់ចិន៣នាក់ករណីប្លន់ប្រដាប់អាវុធលើចិនដូចគ្នានៅក្រុងព្រះសីហនុ!

ព្រះសីហនុ៖ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួនណារិន្ទបានឱ្យដឹងថា៖កម្លាំងនគរបាលបានបង្ក្រាបករណីប្លន់ប្រដាប់អាវុធរវាងក្រុមជនជាតិចិនទៅលើចិនដូចគ្នា។ ក្នុងនោះជនសង្ស័យបានបាញ់២គ្រាប់ មកលើកម្លាំងនគរបាល។ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
លោកស្នងការបានបន្តថា៖មុនឈានដល់ការចាប់ក្រុមនេះពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា៖មានជនជាតិចិនប្រើកាំភ្លើង ភ្ជង់ចិនដូចគ្នា និងមានផ្ទុះអាវុធ១គ្រាប់ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។ ភ្លាមៗជនសង្ស័យបានគេចខ្លួនបាត់អស់។
កម្លាំងសមត្ថកិច្ច ក៏បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យតាមភិនភាគដែលពលរដ្ឋបានរាយការណ៍។ លុះដល់ចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង។

កម្លាំងនគរបាលបានឱ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើនគរបាលចំនួន២គ្រាប់ តែមិនត្រូវកម្លាំងឡើយ ។បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងនគរបាលបានសហការតាមចាប់ជនសង្ស័យ រហូតដល់យប់ថ្ងៃដដែលទើបចាប់បានជនសង្ស័យម្នាក់ដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះពលរដ្ឋ ។

បន្ទាប់មកខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទប្រាប់សមត្ថកិច្ចថា៖ ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជង់ប្លន់ នោះ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ២នាក់ ប្រគល់ទៅសមត្ថកិច្ច។
ជនសង្ស័យទាំង ៣នាក់ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែន មិនយកជាប់ខ្លួន។ខ្មាន់កាំភ្លើងឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិនមិនយកជាប់ខ្លួន,ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន មិនយកជាប់ខ្លួន។

វត្ថុតាងចាប់យកបានកាំភ្លើងខ្លី ១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777 បង់កាំភ្លើង ១ មានគ្រាប់ ៤គ្រាប់ប្រភេទ 9mm ច្នៃក្បាលគ្រាប់សំបកកាទុស ៥គ្រាប់ ។ចំពោះជនសង្ស័យទាំង ៣នាក់ នគរបាលនឹងចាត់ការបន្តតាមផ្លូវនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com