ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារក្រីក្រនៅស្រុកជាំក្សាន្តខេត្តព្រះវិហារ

ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារក្រីក្រនៅស្រុកជាំក្សាន្តខេត្តព្រះវិហារ

ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារក្រីក្រនៅស្រុកជាំក្សាន្តខេត្តព្រះវិហា
ព្រះវិហារ៖ផ្ទះ១ខ្នងទំហំ៦ម៉ែតគុណ៧ម៉ែតសាងសងអំពីឈើប្រកសង្ក័សីរួមនិងអណ្តូងទឹកស្អាត១ផងជាអំណោយរបស់ឧត្តមសេនីយ៏ឯកស្រីឌឹកមេបញ្ជាការងកងទ័ពជើងគោកនិងជាមេបញ្ជាកាកងពលធំអន្តរាគមន៏លេខ៣ប្រចាំទិសទី១តំបន់ប្រាសាទព្រះវិហារ។ផ្ទះនេះសាងសង់ជូនដល់ពលរដ្ឋចំនួន១គ្រួសារដែលមានជីវភាពទីទាល់ក្រនៅភូមិរុងរឿង៣ឃុំមរកតស្រុកជាំក្សាន្តនោះត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។
ក្រោយទទួលបានផ្ទះដ៏សមរម្យនិងមានអណ្តូងទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃរួចមកលោកយឹម សុថានិងអ្នកស្រី ទឹម ធាវីពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងដោយពួកគាត់បានលើកឡើងថា៖ជីវិតរបស់ពួកគាត់ពិតជាមានក្តីសុខហើយចាប់តែពេលនេះតទៅ។
លោកយឹម សុថា និងអ្នកស្រីទឹម ធាវីក៏បានគោរពថ្លែងនូវអំណរអរគុណដល់ឩត្តមសេនីយ៏ឯកស្រី ឌឹក និងលោកឩត្តមសេនីយ៏ទោដួង ច័ន្ទមេបញ្ជាកងពលតូចអន្តរាគមន៍លេខ៩ក៏ដូចជានាយនិងពលទាហានទាំងអស់ដែលបានជួយឩបត្ថម្ភគាំទ្រទាំងសម្ភារនិងស្មារតីដល់ក្រុមគ្រួសាររបស់ពួកគាត់៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com