ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

សមត្ថកិច្ចខណ្ឌបឹងកេងកងចាប់បានជនសង័្សយ៣នាក់ពីបទលួចនិងអ្នកផ្សំគំនិត

សមត្ថកិច្ចខណ្ឌបឹងកេងកងចាប់បានជនសង័្សយ៣នាក់ពីបទលួចនិងអ្នកផ្សំគំនិត

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបឹងកេងកងបានស្រាវជ្រាវចាប់ជនសង័្សយ២នាក់ពីបទលួចមានស្ថានទម្ងន់ទោសនៅសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។សមត្ថកិច្ចបានបន្ដស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ទៀតពីបទទទួលផលចោរកម្មនៅសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យ៣នាក់ឈ្មោះ សុខម៉ាច ហៅអាម៉ាចអាយុ៤០ឆ្នាំស្នាក់នៅម្ដុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករាមានប្រើប្រាស់គ្រឿងញៀន។ឈ្មោះ ភា ត្រេន ហៅអាត្រេនអាយុ១៤ ឆ្នាំស្នាក់នៅ សង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងមានប្រើប្រាស់គ្រឿងញៀននិងឈ្មោះ ជួន ជឿន ហៅជឿនអាយុ ៤៨ ឆ្នាំ ។
មន្ត្រីដដែលបានបន្តថា៖វត្ថុតាងចាប់ម៉ូតូ១គ្រឿងម៉ាកវីវ៉ាគ្មានផ្លាកលេខនិងរ៉ឺម៉កអេតចាយ,ម៉ូតូ១គ្រឿងម៉ាក់វ៉េវគ្មានផ្លាកលេខ និងរ៉ឺម៉ក,ទូរទស្សន៍១គ្រឿងម៉ាក LG, ធុងបាស់២គ្រឿង ម៉ាកJBL ។អំភ្លី១គ្រឿង ម៉ាក VLLIODOR ,ម៉ាស៊ីនបំពងសំឡេង១គ្រឿងម៉ាក Sony ,ព្យាណូ១គ្រឿង ម៉ាក CIASO ,ម៉ាស៊ីនបាញ់ខ្យល់១គ្រឿង ។
ក្រោយមកក្រុមជនសង្ស័យយកទៅលក់ឱ្យឈ្មោះ ជួន ជឿន បានតម្លៃ៣០០ដុល្លារ ។ចំពោះ វត្ថុតាងទាំងអស់ដែលសមត្ថកិច្ចដកហូតពីជនសង្ស័យត្រូវប្រគល់ឱ្យម្ចាស់វិញ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com