បាត់ដំបង៖កម្លាំងនគរបាលព្រហ្មទណ្ឌកខេត្តបានចុះបង្រ្កាបករណីល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនៅភូមិចម្ការសំរោង២ សង្កាត់ ចម្ការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១។
ចាប់មេល្បែងភ្នាល់ទឹកភ្លៀងនិងជាម្ចាស់ទីតាំងចល័តល្បែងភ្នាល់ទឹកភ្លៀងនេះឈ្មោះ ពេជ្រ សុធា ភេទប្រុ ស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។វត្ថុតាង ដកហូតមានឧបករណ៍កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង១វិទ្យុទាក់ទង៣ គ្រឿង រថយន្តម៉ាកតូយូតារ៉ូសពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1982 ១ គ្រឿងបច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕