កំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងបានឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះត្រូវរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលខេត្តកំពង់ឆ្នាំងចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ ផ្ទះដែលឆ្លងចរន្តអគ្គិសនីឆេះនេះម្ចាស់ឈ្មោះសាត់ ជូរី អាយុ២៨ឆ្នាំ ភេទ ស្រី រស់នៅភូមិឃុំកើតហេតុខាងលើ។ពលរដ្ឋបានឱ្យដឹងថា៖មុនកើតហេតុមានធំក្លិនឆ្ងៀមដូចគេដុតជ័រនៅពេលដែលមើលទៅឃើញផ្ទះមានហុយផ្សែងបាត់ទៅហើយ។ពេលនោះក៏នាំគ្នាជួយពន្លត់និងបានទាក់ទងសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗមិនឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងទេ។
សមត្ថកិច្ចបានឱ្យដឹងថា៖ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងបានចេញបាញ់ពន្លត់ទាន់សភាពការណ៍។តាមការសន្និដ្ឋានដំបូងអគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះតែម្តង៕