ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

តាមចាប់ខ្លួននារីម្នាក់ជាបក្ខពួកជនដៃដល់ករណីកាច់កម៉ូតូនិងប្រើអាវុធបាញ់គំរាម!

តាមចាប់ខ្លួននារីម្នាក់ជាបក្ខពួកជនដៃដល់ករណីកាច់កម៉ូតូនិងប្រើអាវុធបាញ់គំរាម!

កំពង់ចាម៖ បន្ទាប់ពីចាប់ក្រុមចោរកាច់កម៉ូតូដែលមានកាំភ្លើងបាញ់គំរាមក្នុងក្រុងកំពង់ចាមរួចមកពេលនេះនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបានពន្លាតដែនរបស់ខ្លួនតាមចាប់ស្រ្តីម្នាក់ជាបក្ខពួកបានរត់ទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ ឯមកុសល ស្នងការនគរបាលខេត្តកំពង់ចាមកាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖លោកបានចាត់ឱ្យកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យព្រហ្មទណ្ឌទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដើម្បីចុះអនុវត្តដីកានាំខ្លួន។

លោកបានបន្តថា៖ដីកានាំខ្លួនលេខ ៤២១ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបង្គាប់ឱ្យនាំខ្លួននារីម្នាក់ នៅម្តុំសាលារៀនទឹកលិច ស្ថិតក្នុងឃុំទឹកលិច ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។នារីនេះឈ្មោះ គី ចន្ថា ហៅស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំបច្ចុប្បន្ននៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យដែលកម្លាំងចាប់ខ្លួនបាន គឺនារីរូបនេះជាអ្នកដឹកជនដៃដល់ឱ្យប្រព្រឹត្តបទលើ្មសតាមរយៈសកម្មភាពកាច់កម៉ូតូដោយប្រើកាំភ្លើងបាញ់គំរាម នៅភូមិបឹងកុក២ ក្រុងកំពង់ចាមកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ ។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនគរបាលបានចាប់ជនសង្ស័យ៥នាក់។ ក្នុងនោះ៣នាក់ជាប់ពាក់ព័ន្ធការប្រើអាវុធបាញ់គំរាមប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ និងធ្លាប់ធ្វើសកម្មភាពចំនួន១៥លើកក្នុងខេត្តកំពង់ចាមហើយយកទៅលក់នៅរាជធានីភ្នំពេញ។ រីឯ២នាក់ទៀតជាអ្នកចាំទទួលទិញផលចោរកម្មនៅតាមផ្លូវម្តុំវិមានឈ្នះឈ្នះក្ហនុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com