បាត់ដំបង៖កាលពីរសៀលនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១កម្លាំងនគរបាលខេត្តបាត់ដំបងបានស្រាវជ្រាវរកឃើញក្របី៣ក្បាលដែលចោរបានលួចក្នុងមូលដ្ឋានស្រុកសង្កែកាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១កន្លងទៅ។
គួរបញ្ជាក់ថា៖កាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅម្តុំអូរដៃអំពិលទឹក ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានចោរលួចក្របីកើតឡើងដោយជនមិនស្គាល់មុខចំនួន៣ក្បាលជារបស់ជនរងគ្រោះឈ្មោះ យឹង ឈៀក ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្រុម៦ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង ។
ក្រោយកើតហេតុជនរងគ្រោះបានប្តឹងនគរបាលស្រុកសង្កែ។តាមរយ:ការសហការស្រាវជ្រាវទើបឈានដល់ការរកឃើញក្របីទាំងនេះ និងបានប្រគល់ជូនម្ចាស់វិញ។រីឯជនសង័្សយក្នុងករណីនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ និងតាមចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
0
ស្រាវជ្រាវរកឃើញក្របី៣ក្បាលដែលចោរលួចនិងបានកំណត់មុខសញ្ញាជនសង្ស័យ!
Filed in: សន្តិសុខ សង្គម