ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦ខែឧសភាសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនម្នាក់ទៅដាក់ពន្ធនាគារព្រៃសពីបទលួចរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ដែលបានលួចរត់ចេញកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖កម្លាំងបានបញ្ជូនជនម្នាក់នេះទៅឃុំខ្លួនយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌីដែលជនរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់ហើយ។
យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធាគាពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល។តែបើមានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕